ភ្នំពេញ៖ ក្រោយពីប្រកួតជុំទី២ របស់កីឡាករ សុខ សុវណ្ណ មកពីក្លិប កងពលធំអន្តរាគមន៍លេខ២ នៃកងយោធពលខេមរភូមិន្ទ ដោយប្រើយុទ្ធសាស្ត្រវាយឈ្នះលើកីឡាករ ឆាំ រែម មកពីក្លិប មហិធិប្ញទ្ធតាដំបងដែក ដោយពិន្ទុកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ត្រូវបានប្រិយមិត្ត និង គណៈកម្មការមួយចំនួន ផ្តល់តម្លៃឲ្យ សុវណ្ណថា ជាកីឡាករជម្រើសទី១ សម្រាប់តំណែងជើងឯក TV5 Nock out series ទម្ងន់៦៣.៥គីឡូក្រាមដែលមានប្រាក់រង្វាន់៤.០០០ដុល្លារអាមេរិក ។
ការតំណត់ដោយធ្វើការស្មាន លើសមត្ថភាព របសើកីឡាករ មុនពេលដូច្នេះ ដោយសារអ្នកគាំទ្រមួយចំនួន មើលឃើញនូវថ្វីដៃ និងតិចនិច ប្រកួតដ៏ប៉ិនប្រសប របស់កីឡាករជើងចាស់ សុខ សុវណ្ណ ពិសេសការប្រកួតចុង ដោយវាយឈ្នះកីឡាករ ឆាំ រ៉ែម ក្នុងការប្រកួតជម្រុះដំណាក់ទី២ ជុំទី២ វគ្គ១៦នាក់ ឆ្ពោះទៅដណ្តើមកៅអី វគ្គ៨នាក់ុងក្រោយ ក្នុងព្រឹត្តិការណ៍ខាងលើ។
ចំពោះការប្រកួត រវាងកីឡាករ សុខ សុវណ្ណ និងកីឡាករ ឆាំ រ៉ែម កាលពីយប់ថ្ងៃទី២៤ខែមិថុនាកន្លងទៅ ត្រូវបានចៅក្រមទាំង៥រូបដាក់ពិន្ទុ ឲ្យកីឡាករ សុខ សុវណ្ណឈ្នះ ឆាំ រ៉ែមដោយពិន្ទុ ព្រោះឆាំ រ៉ែម ពុំសូវមានឱកាសចេញស្នៀត វាយតបត មកលើ សុខ សុវណ្ណ ដោយគិតតែព្យាយាមចាប់ឱប និង ស្វែងរកឱកាសវាយស្នៀតកែ ក្នុងគោលបំណងផ្តួលក្នុងទឹកណាមួយ ដើម្បីដណ្តើមយកជ័យជម្នះលើកសុខ សុវណ្ណ។
ដោយឡែក សុខ សុវណ្ណ បានព្យាយាមដកថយរហូត ប៉ុន្តែការដកថយ របស់ សុខ សុវណ្ណ មិនមែនថយព្រោះខ្លាច ឆាំ រ៉ែមនោះទេ ប៉ុន្តែជាការថយ ឱកាសវសាយឆ្មក់ សន្សំពិន្ទុយកប្រៀបឈ្នះ តែម្តង ។
ដោយឡែក ការប្រកួតមួយគូទៀត ត្រូវអាកខាន់ ដោយសារតែកីឡាករ នួន មុន្នី មកពីមកុដរាជសីហ៍ មិនអាចរក្សាទំ្ងន់បាន តាមការកំណត របស់គណៈកម្មការ រឪបចំការប្រកួត សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺទំ្ងន់៦៣.៥គីឡូក្រាម ប៉ុន្តែ នួន មន្នីមានទម្ងន់លើសការកំណត រហូតដល់២គីឡូក្រាម គឺ ៦៥.៥គីឡូក្រាម គិតត្រឹមម៉ោងប្រកួត ដូច្នេះ គណៈកម្មការ បានសម្តេចឲ្យកីឡាករ ផៃ គឹមហឿត មកពីក្លិបគីសេមានរិទ្ធ ខេត្តសៀមរាប ឈ្នះ ដោយមចាំបាចប្រកួត ព្រោះគូប្រកួត មិនគោរពលក្ខខណ្ឌតិកៈ របស់គណៈកម្មការ ដូចដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុងការប្រកួត នៅសង្វៀនខាងលើនេះ។
ជាលទ្ធផល ក្នុងការប្រកួត វគ្គជម្រដំណាក់កាលទី២ជុំទី២ សប្តាហ៍ទី៣រកឃើញកីឡាករ៦នាក់។ ដើម្បីត្រៀមចូលរួមប្រកួតវគ្គជម្រុះជុំទី៤ដែលមានកីឡាករជើងខ្លាំងឆ្លងផុតវគ្គជម្រុះតាំងពីជុំទី១ ដល់ជុំទី៤មាន៨នាក់នោះ។នេះបើយោងតាមរូបមន្តនៃការប្រកួត របស់សង្វៀនប្រដាល់គុនខ្មែរ ទូរទស្សន៍ប៉ុស្តិ៍លេខ៥នាពេលកន្លងទៅ៕ សារីម