ព័ត៌មានទាន់ហេតុការណ៍៖

ប្រុស ស្រី១១នាក់សង្ស័យញៀនល្បែងស៊ីសងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុស ស្រី១១នាក់ ដែលសង្ស័យញៀនល្បែងសុីសង(លេងបៀរ) ដោយមិនគិតពីរឿងស៊ីនោះត្រូវសមត្ថកិច្ចខណ្ឌសែនសុខចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៦ និង០០នាទី នៅចំណុចក្នុងបន្ទប់ជួលលេខ៨អា ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន១១នាក់រួមមាន ៖

១-ឈ្មោះ ហេង មាស ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៨អា ផ្លូវលំ ភូមិពោង ពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

២-ឈ្មោះ សុ ជាតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

៣-ឈ្មោះ លី សា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក

៤-ឈ្មោះ កែវ ស្រីនី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល សង្កាត់ច្រាំងចំរេះ២ ខណ្ឌ ឬស្សីកែវ ។

៥-ឈ្មោះ លឹម ចេង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ៥៥៥ ភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។

៦-ឈ្មោះ លឹម គឹមឡេង ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ៥៥៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

៧-ឈ្មោះ ខាន់ ចាន់ធឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២០៤ ផ្លូវ៥៩៨ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

៨-ឈ្មោះ ហ៊ុន សុផា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

៩-ឈ្មោះ ប៉ាវ ស្រីលក្ខ័ ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

១០-ឈ្មោះ ឈឹម វាសនា ប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១ដេ ភូមិគោគឃ្លាង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

១១-ឈ្មោះ ហែម ឧត្ដម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣បេ ផ្លូវ៣៣៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សម្ភារៈដកហូត ៖បៀរចំនួន៤០ហ៊ូ , កម្រាលចំនួន២ , ប្រាក់ដុល្លាចំនួន១.២៦៦ដុល្លារ , ប្រាក់រៀលចំនួន២.៥២៣.០០០ រៀល និងទូរសព្ទ័ដៃចំនួន១០គ្រឿង ។

ប្រភពរាយការណ៍ថា មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុច ខាងលើ មានមនុស្សចំនួន១ក្រុមកំពុងនាំគ្នាលេងបៀរ និងដោយមានការឯកភាពពីលោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូររាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ក់ ហុង បានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែងនៅចំណុចខាងលើ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖