ខេត្តកំពង់ចាម: ល្បីទៀតហើយមហាគ្រូពេទ្យ សម្ភព សៅ សំបូរ ដែលត្រូវបានសាច់ញាតិជនរងគ្រោះចោទប្រកាន់ថា គ្មានវិជ្ជាជីវៈធ្វេសប្រហែសធ្វើឲ្យអ្នកជំងឺ ស្លាប់ទាំងម្តាយទាំងកូន ខណៈទៅសម្រាលកូននៅទីនោះ។
ខាងក្រោមជាអត្ថបទដកស្រង់ពីអាខោនfB Sreyneth Davey ៖ ” …នាង និងក្មួយទៅចោលពួកខ្ញុំជិតពីរអាទិត្យហើយ ក្រោយពេលចូលសំរាលនៅមន្ទីរសម្ភព សៅ សំបូរ លទ្ធផលដែលទទួលបានគឺ សោកសៅបំផុត មិនអាចបំភ្លេចបាន នាងមិនមានជំងឺអ្វីពិនិត្យសុខភាពរាល់ខែ ម្ដាយ និងកូនសុខភាពល្អ ពេលឈឺពោះសម្រាល នៅមន្ទីរពេទ្យ សៅសំបូរ គឺទៅរហូតជាមួយនិងកូន សួរថា”តើឈ្មោះគ្រូពេទ្យមានមុខងារជាអ្វី” ឬក៏វិជ្ជាជីវៈមិនគ្រប់គ្រាន់ក៏អាចធ្វើពេទ្យបានដែរ មិនពិនិត្យអោយដិតដល់ហើយចេះតែចាក់ថ្នាំអោយតែរួចពីដៃ ដល់ពេលធ្វើឱ្យមនុស្សស្លាប់ ចោទថាអ្នកជំងឺឈឺនេះឈឺនោះ គឺពួកអ្នកឯងមិនសមធ្វើជាពេទ្យដែលមានវិជ្ជាជីវៈអោយពិតប្រាដនោះទេ ចុះបើកើតចំគ្រួសារ របស់ពួកអ្នកឯងវិញ តើពួកឯងមានអារម្មណ៍យ៉ាងណា។
ទាក់ទងនឹងករណីខាងលើ ភ្នាក់ងារយកព័ត៌មានមិនអាចសុំការពន្យល់បកស្រាយពីលោក សៅ សំបូរ បានទេ ដោយសារទូរស័ព្ទចូលពុំមានអ្នកលើក។ ជាមួយនឹងការបាត់បង់ជីវិតទាំងម្តាយ និងកូនខាងលើនេះ គេមិនត្រូវបានដឹងថា សម្ភព សៅ សំបូរ ដោះស្រាយចរចាសងជំងឺចិត្តទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីគេចវេសពីផ្លូវច្បាប់ ចំនួនទឹកប្រាក់ប៉ុន្មានទេ ខណៈកន្លងទៅ សម្ភពខាងលើ និងដទៃទៀត ពេលដែលជួបបញ្ហាបែបនេះ តែងតែចរចាសងជាប្រាក់ទៅភាគីរងគ្រោះដើម្បីបិទសំណុំរឿង។
ស្ត្រីដែលគ្រប់ខែសំរាលកូនទាំងអស់គួរជ្រើសរើសសំរាលកូននៅមន្ទីរពេទ្យដែលមានវិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដដើម្បីជៀសពីរឿងវិប្បដិសារីដ៏អាណោចអាធ័មបែបនេះ ៕ វណ្ណៈ