ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅក្រុងក្រចេះយករថយន្តបិទផ្លូវមិនឲ្យឈ្មួញឈ្មោះរស់ ចន្តាធ្វើអាជីវកម្មព្រោះខូចផ្លូវនិងខ្លាចបាក់ផ្ទះចូលទន្លេ

ចែករំលែក៖

ខេត្តក្រចេះ ៖ ពលរដ្ឋរស់នៅភូមិក្រគរ ហៅភូមិអណ្ដែងបាននាំគ្នាយករថយន្ដជាច្រើនគ្រឿងទៅបិទមុខទីតាំងបូមខ្សាច់ ក្រួស របស់លោក រស់ ចិន្ដា ដែលមានទីតាំងក្នុងដីឡូតរបស់មន្ទីរសាធារណការខេត្ត ក្រចេះ ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីរសៀល ថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៧ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ការបិទផ្លូវ នេះដើម្បីឲ្យអាជ្ញាធររកដំណោះស្រាយ ប្រសិនបើអាជា្ញធរជួយធ្វើអន្តរាគមន៍ ទើប ពួកគាត់យករថយន្ដចេញ ព្រោះថា ទីតាំង បូមខ្សាច់នេះ បណ្ដាលឲ្យបាក់ច្រាំងទន្លេ និងបាក់ផ្ទះពួកគាត់នៅថ្ងៃខាងមុខនិងធ្វើឲ្យខូចផ្លូវ ហើយបើសិនជាអាជ្ញាធរមិនព្រមដោះស្រាយទេពួកគាត់នៅតែតវ៉ារហូតដល់ មានដំណោះស្រាយ ។

ពលរដ្ឋបន្តថាពួកគាត់បានដាក់ពាក្យ បណ្ដឹងឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ជួយ​រកដំណោះស្រាយយូរមកហើយ ប៉ុន្តែការដោះស្រាយរបស់អាជ្ញាធរមិនបានលទ្ធផលទាល់តែសោះ ទើបពួកគាត់សម្រេចចិត្ត យក​រថយន្ដដាក់បាំងផ្លូវមិនឲ្យរថយន្តដឹក ខ្សាច់ចេញពីទីតាំងរបស់ឈ្មួញឈ្មោះរស់ ចិន្ដា បាន។

លោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ បានឲ្យដឹងថា លោកបានបញ្ជាឲ្យលោក ចៅសង្កាត់ ចុះទៅសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋហើយរឿងនេះ។

លោកបន្ដថា កន្លងមកលោកធ្លាប់បានទទួលពាក្យបណ្ដឹងពលរដ្ឋហើយលោក បានប្រជុំជាមួយថ្នាក់ខេត្តយល់ស្របចុះទៅត្រួតពិនិត្យមើលទីតាំងបូមខ្សាច់នោះ ដោយបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឲ្យបិទទីនោះ តែដោយសារទីតាំងនោះ លោក រស់ ចិន្ដា បានជួលដីរបស់មន្ទីរ សាធារណការខេត្តក្រចេះមិនទាន់ចប់កិច្ចសន្សា ទើបម្ចាស់អាជីវកម្មនៅតែបន្ត ។ តែយ៉ាងណាថ្ងៃស្អែកលោកនឹងប្រជុំពិភាក្សាបិទអាជីវកម្មបូមខ្សាច់នោះទាំងស្រុង ៕ សហការី


ចែករំលែក៖