ខេត្តសៀមរាប៖ កម្លាំងការិយាល័ព្រហ្មទណ្ឌកំរិតស្រាលខេត្តបាន ចុះប្រតិបត្តិការបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ)រហូតឈានដល់ធ្វើការឃាត់ខ្លួនបាន ប្រុស ស្រី ចំនួន៥ នាក់ នៅ៣ទីតាំង ក្នុងក្រុងសៀមរាប រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ និង រៀបចំសំណុំរឿងបន្ត ទៅតុលាការខេត្ត។ហេតុការណ៍នេះ ធ្វើឡើងនៅវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅចំណុចទីតាំងទី១ នៅផ្សារលើ, ផ្សារត្រាំនាគ និងភូមិស្ទឹងថ្មី ក្នុង ក្រុង/ខេត្តសៀមរាប។
ជនសង្ស័យ ប្រុស ស្រី ទាំង៥នាក់ នោះមាន៖ ទី១/ឈ្មោៈ ចាន់ ណា ភេទស្រីអាយុ ៤៩ ឆ្នាំ (មេឆ្នោត)ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួននៅមុខហាងនំបុ័ងផ្សារលើ ទី២/ឈ្មោះ អ៊ី ប៉ូឡូ ភេទប្រុសអាយុ៤៥ឆ្នាំ(មេឆ្នោត) ឃាត់ខ្លួននៅមុខផ្សារលើ ប៉ែកខាងកើត ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ទី៣/ឈ្មោះ លិះ ព្រួន ភេទស្រី អាយុ៥២ឆ្នាំ(មេឆ្នោត)ឃាត់ខ្លួននៅស្ទឹងថ្មី មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទី៤/ឈ្មោះ តាន់ រីវ៉ាន់ ភេទប្រុសអាយុ៥១ឆ្នាំ(មេឆ្នោត)ឃាត់ខ្លួន នៅមុខផ្សារត្រាំនាគ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប និងទី៥/ ឈ្មោះ សឿន សូរិយា ភេទស្រី អាយុ២៥ឆ្នាំ(មេឆ្នោត)ឃាត់ខ្លួន នៅមុខផ្សារត្រាំនាគ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។ក្រោយពេលឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖សៀវភៅសម្រាប់កត់កន្ទុយលេខ មួយចំនួន២ក្បាល និង លុយខ្មែរ,ដុល្លា , លុយបាត មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យប្រុស ស្រី ទាំង៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ត កំពុងសួរនាំ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ ប៊ុនរិទ្ធី