ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងលួច (លួចម៉ូតូមិនបានសម្រេច )

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១៩និង ១៥នាទី កំលាំងល្បាតរបស់នគរបាលប៉ុស្តិរដ្ឋបាលទឹក ល្អក់ទី៣ ខណ្ឌទួលគោក បានឃាត់ខ្លនជនសង្ស័យ ០១នាក់ជាក់ស្តែងពីបទប៉ុនប៉ងលួច ( លួចម៉ូតូពុំបាន សម្រេច ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១៣A ផ្លូវលេខ២៦១ ក្រុមទី២១ ភូមិ៨ សង្កាត់ទឹកល្អក់3 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហាក់ លុច ហៅ ជ្រុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ថេន ម៉េងហ៊ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ ៧១បេ ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១ ៧ វេលាម៉ោងប្រហែល ១៩:១៥នាទី ជនរងគ្រោះបាន ចតម៉ូតូម៉ាក Honda Wave 110 ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1CN-9487 ដោយបានចាក់សោរកត្រឹម ត្រូវ នៅចំណុចមុខផ្ទះលេខ១១៣A ផ្លូវលេខ២៦១ ក្រុមទី២១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយបានចូលទៅអង្គុយរៀនភាសាចិននៅក្នុងផ្ទះនោះ ពេលនោះជនសង្ស័យបានដើរមកដល់ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ តែជនរងគ្រោះឃើញទាន់ បានរត់ចេញពីក្នុងផ្ទះ ព្រមទាំងស្រែកចោរៗ ពេលនោះ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន ដោយជនរងគ្រោះ បានរត់ដេញតាមពីក្រោយ រហូតដល់ចំណុចផ្លូវលេខ ១៩២ កែងផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក ក៏ត្រូវបានកំលាំងនគរបាលប៉ុស្តិរដ្ឋបាលទឹក ល្អក់ទី៣ ដែលកំពុងល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន បានអន្តរាគមន៌ឃាត់ខ្លួនបានជាក់ស្តែងតែ ម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖