ខេត្តកំពង់ស្ពឺ៖ តារាកំប្លែងនាយក្រូច មានកូនស្រីពេញវ័យក្រមុំហើយបានបានរៀបចំពិធីភ្ជាប់ពាក្យកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ។ ពិធីភ្ជាប់ពាក្យនិងធ្វើនៅគេហដ្ឋាន ខាងស្រីស្ថិតក្នុងភូមិ ត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺដែលជាស្រុកកំណើតរបស់ពួកគេ។
កូនរបស់លោកឈ្មោះ បឿន សុបុន បញ្ញា វ័យ១៨ឆ្នាំ ចំណែកអនាគតកូន ប្រសារបស់លោក ឈ្មោះ ពេញ ដារឹទ្ធិ អាយុ២១ឆ្នាំ ជាកូនអ្នកភូមិជិតគ្នា។ នេះ បើតាមការបញ្ជាក់របស់នាយក្រូចបាន លើកឡើង។ លោកបន្តថា កូនៗមាន ទំនាក់ទំនងគ្នាជាង៥ឆ្នាំមកហើយដោយមានការណែនាំពីចាស់ទុំសងខាងគួបផ្សំ កូនពេញចិត្តគ្នាផងគ្រាដែលគ្រួសារ ទាំងសងខាងរាប់អានគ្នាច្រើនដំណមក ហើយ។ នៅថ្ងៃភ្ជាប់ពាក្យកូនស្រីច្បងនេះ នាយ ក្រួច មិនបានអញ្ជើញអ្នកសិល្បៈ ចូលរួមច្រើននោះទេ ពោលគឺអញ្ជើញតែ មិត្តជិតស្និទ្ធនិងញាតិសងខាងប៉ុណ្ណោះ។ ក្រោយពីរៀបការរួច នាយប្រាប់ថា និង ចែកមុខរបរវង់ភ្លេងដែលកូនស្រីជាអ្នក មើលការខុសត្រូវឲ្យ ចំពោះកូនប្រសាវិញចង់ឲ្យធ្វើជាមន្ត្រីរាជការ។ លោកបន្តថា ដោយសារតែទាំងកូនបង្កើតនិងអនាគត កូនប្រសាសុទ្ធតែនៅរៀនមហាវិទ្យាល័យ ជំនាញធនាគារទាំងអស់គ្នា ដូចនេះ គម្រោងរៀបការនៅមិនទាន់គិតនៅ ឡើយទេ គ្រាន់តែភ្ជាប់ពាក្យឲ្យចាស់ទុំដឹងឮសិនប៉ុណ្ណោះ។ ចំពោះថ្លៃបណ្ណាការ គ្រួសារខាងស្រីមិនបានបង្គាប់នោះដែរ គឺមានតែការជួយគ្នាទៅវិញទៅមក ប៉ុណ្ណោះ។ លោកបញ្ជាក់ដែរថា ក្នុងនាមជាឪពុកម្តាយពិតជាសប្បាយចិត្តពេល ដែលឃើញកូនៗស្រលាញ់ និងយល់ ចិត្តគ្នាហើយស្របតាមការចង់បានរបស់អាណាព្យាបាលដែរ។
គួរបញ្ជាក់ដែរថា នាយក្រូច ដែលមាន វ័យ៣៨ឆ្នាំ មានកូនតែ២នាក់ប៉ុណ្ណោះ ប្រុស១ ស្រី១ បន្ទាប់ពីលោកបានរៀបការ កាលអំឡុង ឆ្នាំ១៩៩៨ មកហើយពេលនេះកូនប្រុសរបស់លោកមានវ័យ១២ឆ្នាំ៕ វឌ្ឍនា