កោះហុងកុងជាតំបន់រហោឋាន គ្មាន អ្នកណាចាប់អារម្មណ៍ឡើយ ពីមុនមក ប៉ុន្តែ ក្រោយការគ្រប់គ្រងរបស់អង់គ្លេសរយៈ ពេល១៥៦ឆ្នាំ តំបន់កោះនេះបានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ របស់ពិភពលោក និងជា កូននាគនៅក្នុង តំបន់អាស៊ី។
កោះហុងកុង បានក្លាយជាតំបន់ក្រោមការគ្រប់គ្រងរបស់អង់គ្លេស នៅឆ្នាំ១៩៤២ ក្រោយពេល ស្តេចចិនប្រគល់ដីកោះនេះ ឲ្យអង់គ្លេសគ្រប់គ្រង ដូចជាសំណងនៃ សង្គ្រាម ។ នៅឆ្នាំ១៨៩៨ សិន្ធិសញ្ញា ទីក្រុងប៉កាំង បានអនុញ្ញាតឲ្យអង់គ្លេសបន្តគ្រប់គ្រងបន្ថែម ៩៩ឆ្នាំទៀត ។នៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស ការអភិវឌ្ឍនៅលើកោះហុងកុងបានរីកចម្រើនយ៉ាងឆាប់ រហ័ស ។ នៅក្នុង សតវត្សទី២០ ហុងកុង ផ្តោតសំខាន់ទៅលើការអភិវឌ្ឍវិស័យ ឧស្សាហកម្ម និងនាំផលិតផលចេញ។ ក្រោយមក ទីក្រុងហុងកុង បានក្លាយទៅជា តំបន់ឧស្សាហកម្មកាត់ដេរនាំចេញលំដាប់ពិភពលោក និងទាក់ទាញទេសចរជាច្រើន ជួយដល់វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ប្រទេសនេះកាន់តែឈានមុខ។
នៅឆ្នាំ១៩៨៤ ទីក្រុងឡុងដុងប្រទេស អង់គ្លេស និងទីក្រុងប៉េកាំង បានចុះហត្ថ លេខារួម ដោយក្នុងនោះអង់គ្លេសយល់ ព្រមប្រគល់កោះហុងកុង ទៅឲ្យចិនវិញនៅ ឆ្នាំ១៩៩៧។ នៅក្នុងសេចក្តីប្រកាស ហុង កុងត្រូវបានគ្រប់គ្រង ដូចជាតំបន់សេដ្ឋកិច្ច ហើយបានរក្សាច្បាប់រដ្ឋដែលគ្រប់គ្រងតាមបែប ស្វយ័ត ក្នុងរយៈពេល៥០ឆ្នាំ ក្រោយ អង់គ្លេសសងទៅចិន។
នៅព្រឹកថ្ងៃទី ១ខែកក្កដា ឆ្នាំ១៩៩៧ ហុងកុងត្រូវបានសងទៅឲ្យប្រទេសចិនវិញ ។ ពិធីប្រគល់ទៅឲ្យចិនត្រូវបានរៀបចំឡើង នៅ មជ្ឈមណ្ឌល វប្បធម៌ ហុងកុង ។ នៅពេលនេះហុងកុងគឺជាមជ្ឈមណ្ឌល សេដ្ឋកិច្ចធំរបស់ពិភពលោក ។ហុងកុងមាន ផ្ទៃដីប្រមាណ 1.104 គីឡូម៉ែត្រក្រឡា រួម មាន កំពង់ផែ កោះតូចធំ បញ្ចូលគ្នា។
ប៉ុន្តែពេលនេះពលរដ្ឋហុងកុងរស់នៅ មិនបានល្អប្រសើរ ដូចពីមុនឡើយ ដោយ តែការគ្រប់គ្រងរដ្ឋបាល មិនដូចកាលពីមុន ដោយមេដឹកនាំត្រូវបានជ្រើសរើសដោយចិនដីគោក តែពលរដ្ឋហុងកុងចង់ឲ្យមានមេដឹកនាំកើតចេញពីពលរដ្ឋហុងកុង ក្រោមការជ្រើសរើសរបស់ពលរដ្ឋនៅទីនេះផ្ទាល់។
នៅក្នុងឱកាសខួប១០ឆ្នាំនៃការដាក់ បញ្ចូលកោះហុងកុង ក្រោមការគ្រប់គ្រង របស់ចិនវិញ នាថ្ងៃទី១ខែកក្កដាខាងមុខ ប្រធានាធិបតីចិន លោកស៊ី ជីងពីង ក៏ បានទៅចូលរួម ទិវាដ៏សំខាន់នោះដែរ។ ការទៅកាន់កោះហុងកុងរបស់លោកស៊ី ជីងពីង អាចនឹងប្រឈមនូវការធ្វើបាតុកម្មប្រឆាំង ពីពលរដ្ឋហុងកុង ជាក់ជាមិនខាន។
កន្លងមក ក្រុមនិស្សិតហុងកុងបានធ្វើបាតុកម្ម ប្រឆាំងនឹងគោលនយោបាយ ជ្រោតជ្រេកផ្ទៃក្នុងរបស់កោះហុងកុងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ហើយស្នើឲ្យចិន បញ្ឈប់សកម្មភាពទាំងនោះទុកឲ្យពលរដ្ឋហុងកុងជាអ្នកសម្រេចក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន៕ ម៉ែវ សាធី