ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនឡើងជែងម៉ូតូ១គ្រឿទៀត មិនប្រយ័ត្នទាក់ដៃចង្កូតទៅបុករថយន្តដួលរងរបួសធ្ងន់

ចែករំលែក៖

ប៉ោយប៉ែតៈ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ឡើងជែងម៉ូតូមួយគ្រឿតទៀតស្របទិស មិនផុតទាក់ដៃចង្កូត ជ្រុលបុករថយន្តរងរបួសធ្ងន់កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ផ្លូវបំបែកជាបី ត្រង់ចំណុចមុខភោជនីយដ្ឋានអង្គរជាយដែន ភូមិគីឡូម៉ែត្រលេខ៤៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា មុនដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដា ទ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K-0147 បើកបរដោយឈ្មោះ ម៉ៅ យ៉ុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរពីលិចទៅកើត បានឡើងជែងម៉ូតូ១គ្រឿងទៀត ដែលបើកពីមុខ ហើយឡើងជែងមិនផុត បានទាក់ដៃចង្កូតគ្នា ក៏ដួលទៅប៉ះនឹងរថយន្តធុនធំ០១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0626 (ពុំស្គាល់អត្តសញ្ញាណអ្នកបើកបរ រត់គេចខ្លួន) ដែលបើកបរពីកើតទៅ លិច(ច្រាសទិសគ្នានឹងម៉ូតូ) ក្នុងល្បឿនយឺតៗបណ្តាលឲ្យគ្រោះថ្នាក់តែម្តង។

សមត្ថកិច្ចបញ្ជាក់ថាៈករណីនេះបណ្តាលឲ្យរងរបួសអ្នកបើកបរម៉ូតូឈ្មោះ ម៉ៅ យ៉ុន (របួសលើជើងខាងឆ្វេង)ហើយត្រូវបានរថយន្តកាម៉ាដឹកយកទៅពេទ្យ ។

ចំណែករថយន្តខូចខាតកាងមុខបន្តិច ចំណែកម៉ូតូខូចខាតផ្នែកខាងមុខ ។ ក្រោយពីវាស់វែងយានយាន្តទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយ។

ចំពោះម្ចាស់ម៉ូតូរងបួសបាក់ជើងត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍ រួមទាំងអ្នកធ្វើដំណើរបានលើកឡើងថា មិនគួរនាំគ្នាជិះក្នុងល្បឿនលឿនក្នុងពេលស្ថានភាពគ្រោះថ្នាក់នោះទេ គួរតែនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ ទាំងរថយន្ត ទាំងម៉ូតូ ៕ វណ្ណា


ចែករំលែក៖