ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលសង្ស័យមានជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ៖ បុុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល សង្ស័យមានជំងឺប្រចាំកាយបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចអោយចុះមកពិនិត្យ។

ហេតុការណ៍ភ្ញាក់ផ្អើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងបន្ទប់ជួលលេខ១០២ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពមានឈ្មោះ ខឹម ឈរចន្រ្ទា ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅបន្ទប់ជួលខាងលើនិងមានស្រុកកំណើតខេត្តបន្ទាយមានជ័យ។

ប្រភពពីប្អូនប្រុសម្នាក់ឈ្មោះ ខឹម ឈរចន្ត្រី ដែលត្រូវជាប្អូនប្រុសបង្កើតបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានចេញទៅធ្វើការស្រាប់តែបងថ្លៃស្រីបានទូរស័ព្ទប្រាប់ថាបងប្រុសបង្កើតបានចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ប្អូនប្រុសរូបនេះបន្តទៀតថាបងប្រុសរបស់គាត់មានជំុងឺប្រចាំកាយប្រហែលជា១០ឆ្នាំមកហើយៗបានមកជួលបន្ទប់ស្នាក់នៅជាមួយនិងម្តាយប៉ុន្តែនៅថ្ងៃកើតហេតុម្តាយគាត់មានជំងឺត្រូវទៅព្យាបាលនៅប្រទេសថៃទុកអោយបងប្រុសនៅម្នាក់ឯងហើយក៍កើតមានរឿងដូចឆ្នេះទៅ។

ប្រភពពីស្ត្រីម្នាក់ឈ្មោះ ផា ពៅ អាយុ៣៥ឆ្នាំដែលត្រូវជាប្អូនថ្លៃស្រីរបស់ជនរងគ្រោះបានអោយដឹងថាជារៀងរាល់ថ្ងៃបងថ្លៃគាត់តែងតែជួយឌុបកូនៗទៅសាលារៀនទាំងព្រឹកទាំងល្ងាចលុះដល់ថ្ងៃកើតហេតុរូបគាត់មិនឃើញបងថ្លៃចេញមកជួនកូនគាត់ទៅរៀនដូចសព្វដងគាត់ក៍ដើរទៅហៅតែមិនលឺឆ្លើយខលទូរស័ព្ទក៍មិនលើកក៍ប្រាប់អ្នកជិតខាងអោយជួយបើកបង្អូចមើលទើបឃើញបងថ្លៃគាត់យកខ្សែអង្រឹងចងនិងចម្រឹងដែកបង្អូចស្លាប់បាត់ទៅហើយក៍រាយការណ៍ប្រាប់សមត្ថកិច្ចអោយចុះមកពិនិត្យតែម្តង។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាបន្ទប់ពីទទួលបានព័ត៌មានខាងលើងក៍បានទាក់ទងទៅខាងជំនាញផ្នែកកោសលវិច្ច័យអោយមកពិនិត្យលើសាកសព។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចជំនាញបានប្រាប់ថា សព ពិជាស្លាប់ដោយសារធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែនដោយជនរងគ្រោះបានយកខ្សែអង្រឹងយកទៅចងនិងដែកចម្រឹងបង្អូចពិតប្រាកដមែន។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
តុង សីហា


ចែករំលែក៖