ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យម៉ាស៊ីនបូមទឹក នៅក្នុងតំបន់បឹងកក់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំរួចមក នៅវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យម៉ាស៊ីនបូមទឹក នៅក្នុងតំបន់បឹងកក់ ដែលតែងតែបូមទឹកចេញនៅពេលមានភ្លៀងម្តងៗនៅតំបន់នោះ ។

ក្រោយពីចុះត្រួតពិនិត្យម៉ាស៊ីនបូមទឹករួចមក លោក អភិបាលខណ្ឌ ក៏បានបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកលើបញ្ហាទឹកលិចនេះ ផងដែរ ។

លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាដោយមើលឃើញពី ប្រជាពលរដ្ឋដែលតែងតែជួបបញ្ហា លិចទឹកតាមផ្លូវក៏ដូចជាការហូរចូលផ្ទះសំបែងរំខានដល់ការរស់នៅរបស់ពួកគាត់ពេលមេឃភ្លៀងធ្លាក់ភ្លៀងមួយមេធំៗនោះព្រោះតែបណ្តាលមកពីការស្ទះលូ និងការហូរទឹកចេញមិនទាន់នាំឲ្យជន់លិចនោះលោកក៏ដឹកនាំមន្ត្រីជំនាញចុះមកត្រួតពិនិត្យការដាក់ប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយលោកសង្ឃឹងថាពេលធ្វើរួចរាល់ហើយនឹងលេងការរំខានជន់លិចចូលផ្ទះប្រជាពលរដ្ឋតទៅទៀតឡើយ។

លោកអភិបាលខណ្ឌដូនពេញ ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋគួរតែវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវកុំបោះចោលគ្មានសណ្តាប់ធ្នាប់នាំឲ្យកាកសំណល់ទាំងនោះពេលដែលមេឃភ្លៀងម្តងអាចកកស្ទះមុខប្រព័ន្ធលូធ្វើឲ្យការហូរចេញយឺតនាំជន់លិចផ្លូវចូលផ្ទះរបស់បងប្អូនតទៅទៀត៕ស តារា


ចែករំលែក៖