ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១០ និង ២០នាទី ស្ថិតនៅ ឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួច(លួចសម្ភារៈជនបរទេសតាមឆ្នេរ) មួយបានកើតឡើង ក្រោយពីបានទទួលដំណឹង កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងឈានទៅដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ៖
ជនសង្ស័យ ១.ឈ្មោះ បាត់ ប៊ុនហុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ម្លប់តាប៉ាង ស្នាក់នៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ២.ឈ្មោះ នៅ សីហា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ម្លប់តាប៉ាង ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ចាំនៅលើម៉ូតូ) ។
វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ស (បិតក្រហម) លេខម៉ាស៊ីន និងលេខតួៈ ១១៨០២២ (មធ្យោបាយ),កាបូបស្ពាយចំហៀង ០១,កាបូបដៃ ០២,គ្រឿងសំអាងមួយចំនួន,សំលៀកបំពាក់ (រ៉ូប) ០១កំផ្លេរ និងវីសាកាត (VISA CARD) ០៣ ។
រីឯជនរងគ្រោះឈ្មោះ OVHINNIKOVA SVETLANA ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហន។
ពេលជនរងគ្រោះចុះមុជទឹកសមុទ្របានដាក់សម្ភារនៅឆ្នេរ ខណៈនោះមានជនសង្ស័យ២នាក់(ម្នាក់ចាំលើម៉ូតូ ម្នាក់ទៀតចុះយកសម្ភារ)បានជិះមូតូគេចខ្លួនតែម្តង ៕ ឆ្លាម សមុទ្រ