ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បានចុះធ្វើកោសល្យវិច័យលើបុរសជាមន្ត្រីសុរិយោដីម្នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងបន្ទប់ជួលរហូតដល់ធុំក្លិនទៅហើយ ពុំមានអ្នកដឹង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីគេប្រទះធុំក្លិនស្អុយ ហើយដើររកប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ ។
ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ និងអត្តសញ្ញាណជនរងគ្រោះនៅឡើយ ខណៈបច្ចុប្បន្ននេះ សមត្ថកិច្ចចម្រុះបាននិងកំពុងធ្វើកោសល្យវិច័យ ៕ ប៉ឹម ពិន