ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់មិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង

ចែករំលែក៖

 

ខេត្តព្រះសីហនុៈ បុរសម្នាក់ដែលគេស្គាល់ថា ជាជាងធ្វើផ្ទះបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពី ត្រូវបានរថយន្តដឹកកាកស្រាបៀរ បុកកាលពីវេលាម៉ោង១៧ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំនុចមន្ទីរ៉ែ និងថាមពល ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០១ក្រុងព្រះសីហនុ។

យោងតាមប្រភព ពីសមត្ថកិច្ចចរាចណ៍ឲ្យដឹងជំហ៊ានដំបូងនៅកន្លែងកើតហេតុថា នៅវេលាម៉ោងកើតហេតខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កឲ្យមនុស្សបានស្លាប់នៅនឹងកន្លែងកើតហេតុបន្ទាប់ពីត្រូវបានរថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 2528 បើកបរដោយយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនក្រោយកើតហេតុ) ហើយទុករថយន្តឲ្យបុរស់ម្នាក់ធ្វើការជាមួយគ្នាមកបើកយកទៅផ្ទះថៅកែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅជិតមួយម៉ោងក្រោយកើតហេតុបានបុកម៉ូតូជនរងគ្រោះ ម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរជនរងគ្រោះឈ្មោះ ប៉ាង មិនហៃ ជនជាតិវៀតណាម ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ មានមុខរបរជាងផ្ទះ។

ដោយឡែក យោងតាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញម៉ូតូជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅចេញពីក្រុងព្រះសីហនុ(ពីលិចទៅកើត) ហើយបានឆ្លងផ្លូវបត់ឆ្វេង ជិតដល់គ្រោះក្រហមទៅហើយស្រាប់តែមានរថយន្តកូរ៉េ២តោនកន្លះ បើកបរក្នុងទិសដៅចូលក្រុងព្រះសីហនុ (ពីកើតទៅលិច) បានបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗមួយរំពិច។

ក្រោយកើតហេតុ និងក្រោយការវាស់វែងរួច ម៉ូតូនិង រថយន្តដែលសមត្ថកិច្ចឃាត់បានពីកន្លែងកើតហេតុចម្ងាយជិត៤គីឡូម៉ែត្រ បន្ទាប់ពីតៃកុងរថយន្តព្យាយាមរត់គេចខ្លួន ក្រោយបង្កគ្រោះថ្នាក់លើផ្លូវជាតិរួចមក ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ខេត្ត រង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖