ព័ត៌មានទាន់ហេតុការណ៍៖

បន្ទះផ្ទាំងកញ្ចក់បម្លែងទៅជាបន្ទះលេខនៅលើ MacBook pad

ចែករំលែក៖

បច្ចុប្បន្នកំពុងស្វែងរកមូលនិធិនៅលើ Kickstarter, Nums គឺជាបន្ទះកញ្ចក់ដ៏ធំមួយដែលភ្ជាប់នៅលើ multi-touch trackpad របស់ MacBook និងបានបន្ថែមការគ្របដណ្តប់ដោយលេខរៀងរួមជាមួយនឹងកាយវិការដំណើរការរហ័សមួយចំនួន។ ជាក់ស្តែងគ្រាន់តែបិតជាប់លេខរៀងទៅលើបន្ទះរុករករបស់ MacBook ។

បន្ទះលេខត្រូវបានបង្កើតឡើងពីបំណែកកញ្ចក់ក្រាស់ 0.26 មីល្លីម៉ែត្រជាមួយនឹងម៉ាស់លោហធាតុដែលត្រូវបានប្រើសម្រាប់លេខដែលត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីពន្លឺពីអេក្រង់សម្រាប់ប្រើនៅក្នុងភាពងងឹត។ ហើយលោក Luckey បានអះអាងថាផ្ទាំង Nums នឹងមិនប៉ះពាល់ដល់ការប្រើប្រាស់បន្ទះ trackpad ធម្មតារបស់អ្នកនោះទេហើយវាពិតជារឿងល្អ។

សម្រាប់ពេលនេះក្រុមហ៊ុននេះកំពុងធ្វើការតែលើបន្ទះអេឡិចត្រូនិកសម្រាប់ម៉ាស៊ីន MacBook Air ទំហំ 13 អ៊ីញ , MacBook 12 អ៊ីញនិង Retina MacBook Pro ដែលត្រូវបានផលិតឡើងក្រោយឆ្នាំ 2012 ។ ទំព័រ Kickstarter កត់សម្គាល់ថាខ្លួនសង្ឃឹមថានឹងអភិវឌ្ឍបន្ទះលេខសម្រាប់កុំព្យូទ័រដទៃទៀតនាពេលអនាគតប៉ុន្តែទំហំដែលមិនមានស្តង់ដាររបស់ Windows trackpad ធ្វើឱ្យមានការពិបាក។ ជាក់ស្តែងលោក Luckey កំពុងធ្វើការលើបន្ទះលេខសម្រាប់ស៊េរី Microsoft Surface ។

បន្ទះ Nums អាចរកបានក្នុងចន្លោះពី $32 ទៅ $45 លើវេបសាយ Kickstarter អាស្រ័យលើទំហំនៃ trackpad កុំព្យូទ័ររបស់អ្នក។ លោក Luckey សង្ឃឹមថានឹងចេញលក់បន្ទះកញ្ចក់លេខ Nums ក្នុងខែកក្កដាដោយសន្មត់ថាគម្រោងនេះនឹងសម្រេចតាមគោលដៅរបស់ខ្លួន ៕ ហេង លក្ខិណា


ចែករំលែក៖