ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺសរសៃប្រសាទឡើងលើបង្កាន់ដៃផ្ទះលោតសម្លាប់ខ្លួន

ចែករំលែក៖

 

ភ្នំពេញៈ បុរសម្នាក់ដែលមានជំងឺសរសៃប្រសាទ ហើយឡើងលើបង្កាន់ដៃផ្ទះ ហើយបានឡើងឈរក៏បានលោតចុះសម្លាប់ខ្លួន បណ្ដោយឲ្យស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ

ហេតុការណ៍បុរសម្នាក់នេះ មិនចង់រស់កើតឡើងវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតផ្លូវព្រះមុនីវង្ស ស្នាក់នៅផ្ទះលេខ៥៧Eo សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីម្ដាយរបស់ជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់សមត្ថកិចុចមូលដ្នានអោយដឹងថា មុនពេលកើតហេតុ កូនប្រុសរបស់គាត់ដែលមានជំងឺសរសៃប្រសាទផង បានទិញស្រាយកមកផឹក មួយសន្ទុះក្រោយមក ស្រាប់តែស្រែកថា ក្ដៅខ្លាំណាស់ហើយបានដោះអាវ និងស្រាតខោចេញអស់ពីខ្លួនហើយបានរត់ចេញមកខាងក្រៅបានឡើងទៅឈរលើបង្កាន់ដៃផ្ទះហើយបានលោតចុះសម្លាប់ខ្លួន បណ្ដោយឲ្យស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះ កែង លាងហៃ ភេទប្រុស៣៩ ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៥៧Eoសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ៕ ស រស្មី


ចែករំលែក៖