ខេត្តពោធិ៍សាត់៖ ប្រពភពព័ត៌មានពីសមត្ថកិច្ចចម្រុះ បន្ទាប់ពីធ្វើកោសល្យវិច័យលើកសាពសពម្នាក់កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧រួចមក បានសន្និដ្ឋានថា ករណីស្លាប់របស់មន្ត្រីសុរិយាម្នាក់នេះ គឺជារឿងឃាតកម្មយ៉ាងពិតប្រាកដ ។
សមត្ថកិច្ចបញ្ជាក់ថា តាមការធ្វើកោសល្យវិច័យលើកសាកសព ឃើញមានស្នាមរបួសដៃ និងក្បាល ។ សមត្ថកិច្ចបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ ហេង រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ជនរងគ្រោះបានមកស្នាក់នៅភូមិព្រៃខ្លង ឃុំរកាត ស្រុកភ្នំក្រវាញ់ ខេត្តពោធិសាត់ ប្រកបរបរជាមន្ត្រីសុរិយោដី ខេត្តពោធិសាត់ ។
សូមបញ្ជាក់ថា សាកសពជនរងគ្រោះត្រូវបានប្រទះឃើញស្លាប់រហូតដល់ធុំក្លិនស្អុយនៅចំណុចផ្ទះជួល ភូមិភូមិស្រែពពាយ ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ជាកន្លែងដែលជនរងគ្រោះទើបតែមកស្នាក់នៅបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវតាមរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕ ប៉ឹម ពិន