ព័ត៌មានទាន់ហេតុការណ៍៖

ពេលនេះឈ្មួញ(ឆាយ)កំពុងប្រើកម្មករលើកឈើដើម្បីដឹកចេញពីក្រុមហ៊ុនបេសរ៉ូយ៉ាល់ទាំងព្រឹក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៧នេះ ឈ្មួញឈ្មោះ ឆាយ កំពុងប្រើកម្មករចូលលើកឈើនៅកន្លែងក្រុមហ៊ុន បេសរ៉ូយ៉ាល់ ស្ថិតនៅថ្នល់កែង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយភាពគឃ្លើននិងច្បាប់ ខណះមុខរបរនេះសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធក្លាយជាមិត្តដ៏ស្និតស្នាលជាមួយនិងការបង់លុយសម្រាប់ក្បាលអស់ទៅហើយ។

អ្នកខេត្តឧត្តរមានជ័យ និងអ្នករាជការលើកឡើងថា៖ អាចកើតចេញពីភាពធូរលុងពីអាជ្ញាធរខេត្ត និងក្រោមលេសខ្លះដឹកឈើយកទៅធ្វើផ្ទះអោយអតីតៈគ្រួសារយុទ្ធជន តាមរយះការស្នើសុំពីមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត ឬពីអង្គភាពមេទ័ពជាដើម ដែលទង្វើនេះគេយកមកធ្វើអាជីវកម្មដឹកឈើពេញទឹកពេញដីពេញខេត្តឧត្តរមានជ័យ យកទៅចែកចាយនៅស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យយ៉ាងគំហុក និងជាទម្លាប់។ ខណះនេះកំពុងលើកឈើ តើមានអាជ្ញាធរ សមត្ថកិច្ច ជំនាញខាងណានឹងត្រូវមកបង្ក្រាប បើទូទាត់ជាលុយក្បាលឡានអស់ហើយនោះ? ៕ សុខ ខេមរា


ចែករំលែក៖