ព័ត៌មានទាន់ហេតុការណ៍៖

បុរសរត់លឿនជាងគេលើលោកគ្រោងចូលនវិត្តន៍ឆ្នាំក្រោយ

ចែករំលែក៖

កីឡាកររត់ប្រណាំ Usain Boltដែលមានរហស្សនាមស្តេចល្បឿនលើលោក បានបញ្ជាក់ថាគាត់នឹងចូលនិវត្តន៍ក្រោយ បញ្ចប់ការប្រកួតដណ្តើម ជើងឯកពិភពលោករដូវកាលនេះ។

កីឡាករសញ្ជាតិចាំម៉ៃកាវ័យ៣០ឆ្នាំនេះបាននិយាយនៅមុនការប្រកួត IAAF World Challenge ក្នុងប្រទេសឆេកថា “ខ្ញុំគិតថា ខ្ញុំមិនអាចបន្តអាជីពនេះបានទៀតទេនៅរដូវកាលក្រោយ។ នេះគឺជាអាជីពដ៏ល្អបំផុតសម្រាប់ខ្ញុំ ដែលខ្ញុំបានឆ្លងកាត់ទាំង រឿងល្អនិងអាក្រក់។ ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងទាំងអស់ដើម្បីអាជីព មួយនេះហើយខ្ញុំក៏មិនមានបញ្ហា អ្វីឡើយពេលវាឈានដល់ទីបញ្ចប់” ។

គួរបញ្ជាក់ថា Usain Bolt ធ្លាប់បានឈ្នះមេដាយមាសអូឡាំពិក ៨គ្រឿង និងមាដាយមាសពិភពលោក១១គ្រឿងក្នុងអាជីព ជាកីឡាកររត់ប្រណាំងរបស់គាត់។ គាត់ក៏សង្ឃឹមថានឹងអាច ទទួលបានមេដាយមាសពិភពលោកមួយគ្រឿងទៀតសម្រាប់ រដូវកាលចុងក្រោយរបស់គាត់ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស ៕ ដេវីត


ចែករំលែក៖