ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ ជាអាជីវករលក់ដូរនៅក្នុងប្រទេសថៃ ត្រូវប្ដីវាយសម្លាប់ រួចហើយយកខ្សែរិតក និងលេបថ្នាំប៉ងសម្លាប់ខ្លួនជាក្រោយ

ចែករំលែក៖

ប៉ោយប៉ែតៈ ស្ត្រីម្នាក់ជាអាជីវករលក់ដូរក្នុងប្រទេសថៃ ត្រូវប្ដីវាយសម្លាប់ចោលកូនពីរនាក់ រួចហើយយកខ្សែរិត កប៉ងសម្លាប់ខ្លួលជាក្រោយ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅផ្សារណាក់ខនណាយ៉ុក ក្នុងស្រុកអារញ្ញ ប្រទេសថៃ។
ប្រភពពីក្រុមអាជីវករលក់ក្នុងផ្សារថៃបានប្រាប់ថា ស្ត្រីដែលប្ដីវាយសម្លាប់នោះមានឈ្មោះ លី ហ្គេច ហួយហៅធា អាយុប្រហែល៣៧ឆ្នាំ មុខរបរអាជីវករ ចំណែកប្ដីដៃដល់មានឈ្មោះ សេង គឹមស៊ុន អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន(០១) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (មានកូនប្រុស២នាក់ក្នុងបន្ទុក)។

ប្រភពខាងលើបញ្ជាក់ថាៈ ក្រុមគ្រួរសារខាងលើនេះ អតីតអ្នកទាំងពីរជាបុគ្គលិកកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ដោយភាគីប្ដីបានបែកគំនិតវក់នឹងល្បែង/ ស្រី/ស្រា និងសង្ស័យមានការពាក់ព័ន្ធថ្នាំញៀនផងនោះ ភាគីប្រពន្ធនិយាយប្រដៅមិនស្ដាប់ ប្រពន្ធសុំចែកផ្លូវ គ្នា ហើយបានប្រកបរបរលក់ដូរនៅក្នុងផ្សារខាងលើដូចក្រុមអាជីវករខ្មែរដទៃ។

ក្រោយពីចែកផ្លូវគ្នាអស់មួយរយៈ ជនដៃដល់ជាប្ដីបានទៅសុំរួមរស់ជាមួយប្រពន្ធកូនវិញ បានរយៈពេលបីខែប៉ុណ្ណោះ ជនដៃដល់ជាប្ដីនៅថ្ងៃកើតហេតុ ក៏វាយសម្លាប់ប្រពន្ធតែម្ដង ចំណែកជនដៃដល់ជាប្ដី ក្រោយពីវាយសម្លាប់ប្រពន្ធរួចខ្លួនជាប្ដីបានយកខ្សែមករិតក និងយកថ្នាំមកប៉ងសម្លាប់ខ្លួនតាមក្រោយ តែមិនបានសម្រេចត្រូវបានអ្នកលក់ដូរនៅក្បែរជួយអន្តរាគមន៍ហៅសមត្ថកិច្ចថៃជួយទាន់រួមទាំងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងប្រទេថៃ។

ចំពោះសពរងគ្រោះដែលប្ដីវាយសម្លាប់ត្រូវបានសាច់ញាតិកំពុងតែរៀបចំដឹកជញ្ញូនពីប្រទេសថៃយកមកធ្វើបុណ្យនៅក្នុងភូមិខាងលើតាមប្រពៃណីខ្មែរ។

ជុំវិញករណីប្ដី វាយប្រពន្ធសម្លាប់ខាងលើនេះ មិនទាន់ដឹងព័ត៌មានជាក់លាក់ឡើយ ព្រោះការវាយសម្លាប់នេះ នៅក្នុងទឹកដីថៃ ៕ វណ្ណា


ចែករំលែក៖