ព័ត៌មានទាន់ហេតុការណ៍៖

មានចឹងដែរលោកអើយលោក!ខឹងប្រពន្ធស្អាតតែងខ្លួនពេកហាមមិនស្តាប់វាយសម្លាប់ចោលដោយមិនស្តាយស្រណោះ

ចែករំលែក៖

ប្រទេសថៃ៖ មានករណីអំពើឃាតកម្មបង្កដោយពលករជាប្តីធ្វើការនៅប្រទេសថៃ ខឹងប្រពន្ធតែងខ្លួនហាមមិនស្តាប់ ទាញដំបងវាយសម្លាប់ចោលផុយៗដោយមិនញញើតដៃ។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោង១រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិប៉ាងម៉ុង ខេត្តផាត់ទីយ៉ាណងពីប្រទេសថៃ ។

សមត្ថកិច្ចថៃបានឲ្យដឹងថា៖ បុរសដៃដល់ដែលបានសម្លាប់ ប្រពន្ធមានឈ្មោះ រ៉ា នៅភូមិ គេាកសំរេាងខាងជេីង រីឯជនរងគ្រោះជាប្រពន្ធមានឈ្មោះស្រីលីន មានស្រុកកំណេីត នៅភូមិកាប់ចេារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចថៃបានឲ្យដឹងបន្តទៀតថា៖ ប្តីប្រពន្ធទាំងពីរនាក់នេះស្រឡាញ់គ្នាណាស់តែមួយរយៈពេលដ៏ខ្លីនេះប្រពន្ធចូលចិត្តតែងខ្លួន ខុសពីធម្មតាប្ដីហាមមិនឲ្យតែងខ្លួនខ្លាំងពេក តែប្រពន្ធមិនស្តាប់ អាចមានចិត្តប្រច័ណ្ឌនិងមិនទុកចិត្ត។

សមត្ថកិច្ចថៃបានបញ្ជាក់ទៀតថា៖ មុនពេលកើតហេតុនោះនៅ ថ្ងៃកើតហេតុគេបានឃើញប្តីប្រពន្ធ នេះញាំបាយនៅក្នុងបន្ទុបជាមួយគ្នាលុះដល់ ម៉េាង១រសៀលថ្ងៃដដែលចុះធ្វេីការវិញ រួចបានបណ្ដេីរគ្នាទៅធ្វើការនិងមានស្រីម្នាក់ទៀតទៅជាមួយផងដែរ។ ខណះទៅដល់កន្លែងធ្វើការប្រពន្ធបានឲ្យប្តីជួយចុះឈ្មោះឲ្យផង ប្តីមិនដឹងមានគំនុំតាំងពីពេលណាមកក៏ដើរទៅរេីសឈេឺ ប្រវែងមួយហត្ថ កន្លះ វាយទៅលើប្រពន្ធ ចំកញ្ចឹងករពីក្រេាយ ផ្កាប់មុខ ដួលក្រឹប នាងស្រែកមិនរួច លេីកដៃចាប់ទាញជេីងស្រីៗអោយមកជាមួយ ឲ្យជួយ តែប្ដីចង្អុល គំរាម មិនឲ្យក្មេងស្រីនោះស្រែកទេ ! ក្មេងស្រីនោះភ័យណាស់ រួចប្ដីចាប់ទាញ ប្រពន្ធ ផ្ងាពោះវាយនិង ដំបងថែម ចំពីលេី ដេីមទ្រូងទៀត ហេីយដែកគេាលដែលជាប់ នៅដំបង ជាប់សាច់ ដាច់ ហូរឈាម រហូតដល់ស្លាប់យ៉ាងអណោចអធម្ម។

ក្រោយពីសម្លាប់ប្រពន្ធរួចមក ហើយក៏បានដេីរមកបន្ទប់ប្រាប់អ្នកជិតខាងទាំងអស់ថា ខ្លួនបានវាយ ប្រពន្ធស្លាប់ហើយ អ្នកជិតខាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមនោះសមត្ថកិច្ចថៃបានមកដល់ហើយបានឃាត់ខ្លួនឃាតករ ដៃដល់ភ្លាមៗផងដែរ។

ក្រោយពីសមត្ថកិច្ចថៃធ្វើកំណត់ហេតុរួចជនសង្ស័យត្រូវបានសមត្ថកិច្ចថៃកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងថៃអនុវត្តតាមនីតិវិធី៕ សហការី


ចែករំលែក៖