ខេត្តកណ្តាលះ ផ្សារព្រែកអញ្ចាញជាផ្សារឯកជនធំល្មម ប្រចាំស្រុកមុខកំពូល ដែលល្បីថា ជាផ្សារបោះសម្លេង ជាផ្សារគ្មានរបៀប និងគ្មានសណ្តាប់ធ្នាប់ រហូតអ្នកធ្វើដំណើរនៅលើដងផ្លូវជាតិលេខ6និយាយថា ផ្សារនេះ រញ៉េរញ៉ៃណាស់ មិនដឹងថា ផ្សារមួយនេះ មានអ្នកទទួលខុសត្រូវឬអត់បានជារៀងរាល់ព្រឹក ថ្ងៃណាក៏ដូចជាថ្ងៃណា គេតែងជួបប្រទះនឹងការកកស្ទះរហូតពេលខ្លះមានគ្រោះថ្នាក់ចរាចរណ៏ បង្កហានិភយ័ដល់ប្រជាពលរដ្ឋនៅទីប្រជុំជនមួយនេះ។
ផ្សារព្រែកអញ្ចាញនេះទៀសោត ជារឿយៗគេឃើញមានគ្រោះថ្នាក់ជាញឹកញាប់នៅខាងមុខផ្សារ ដោយសារការលក់ដូអនាធិបតេយ្យដែលម្ចាស់ផ្សារឯកជនមួយនេះមិនយកចិត្តទុកដាក់ តែប្រាក់គាត់យកចិត្តទុកដាក់សម្បើម ។
ជុំវិញករណីខាងលើនេះ លោកប្រធានផ្សារ លោក សឿ ឆេងអួន ដែលគេនិយមហៅថា គ្រូ ហៃ បានប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងថា រូបគាត់តែងគិតគូបទល្មើសផ្សេងៗ ដូចលោកកាសែតដឹងស្រាប់ហើយ មនុស្សមិនមែនចិត្តដូចគ្នាទាំងអស់នោះទេ បង្រ្កាបកន្លែងនេះហើយ នៅកន្លែងនោះទៀត ហើយការដាក់លក់នៅលើដងផ្លូវ លោកទទួលស្គាល់ តែមួយម៉ោង ឬពីម៉ោងប៉ុណ្ណោះ លោកឲ្យគេរើចេញហើយ៕ ឡូ សំអាត