ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់បានជនសង្ស័យម្នាក់ជិះម៉ូតូចាស់មកធ្វើសកម្មភាពកាច់កម៉ូតូ ម្ចាស់តាមទាន់

ចែករំលែក៖

 

ភ្នំពេញ៖ ឃាត់បានជនសង្ស័យម្នាក់ដែលជិះកញ្ចាស់មួយគ្រឿងបានមកធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿង បានសម្រេចជិះ ត្រូវបានម្ចាស់គេទាន់ចាប់ប្រគល់ទៅឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៧១ ស្ថិតនៅភូមិអូរបែកក្អម សង្កាត់ទឹកកក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះ ដែលត្រូវជាម្ចាស់ម៉ូតូមានឈ្មោះ សែម វិសេដ្ឋ អាយុ២៩ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅ ភូមិ១១ សង្កាត់ទឹកក្អក់៣ ខណ្ឌទួលគោក ចំណែកម៉ូតូ ដែលត្រូវជនសង្ស័យធ្វើសកម្មភាពកាច់នោះមាន ម៉ាក់ hongda scopy ស៊េរីឆ្នាំ២០១២ ដែលមានស្លាកលេខ បាត់ដំបង 1N-9543។

រីឯជនសង្ស័យដែលធ្វើសកម្មភាពកាច់ក ម៉ូតូនោះ មានឈ្មោះ ភា ឧត្តម អាយុ៣១ឆ្នាំ ស្នាក់នៅម្តុំវត្តភ្នំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកសៀ ឃុំក្បាលកោះ ស្រុកស្អាង ខេត្តកណ្តាល បានជិះម៉ូតូកញ្ចាស់មួយគ្រឿងម៉ាក step ពណ៌ខ្មៅលាយស ស្លាកលេខ ភ្នំពេញ 1N-8785 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើបានជិះម៉ូតូstep មួយគ្រឿងទៅអង្គុយញុំបង្អែមនៅក្បែរកន្លែងកើតហេតុ ដើម្បីរកចាំធ្វើសកម្មភាព លុះដល់ពេលវេលាម៉ោងកើតហេតុ បានយកម៉ូតូទុកនៅមុខបន្ទប់ដោយបានចាក់សោកយ៉ាងត្រឹមត្រូវហើយក៏បានចូលទៅក្នុងបន្ទប់ ស្រាប់តែជនដង្ស័យដើរទៅធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច តែមិនទាន់នឹងបានជិះចេញផង ម្ចាស់ម៉ូតូបានឮសម្លេងក៏ចេញមកមើលឃើញជនសង្ស័យបម្រុងនឹងជិះចេញ ក៏ស្រែកឆោឡោដើម្បីឲ្យប្រជាពលរដ្ឋជួយឃាត់ជនសង្ស័យខ្លួនបានតែម្តង។

បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ គឺខ្លួនពិតជាបានជិះម៉ូតូម៉ាក stepមួយគ្រឿង មកធ្វើសកម្មភាពកាច់,កម៉ូតូពិតប្រាកដមែន។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានម្ចាស់ម៉ូតូចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកកក់៣សាកសួរ រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖