ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៣និង២៥នាទី កម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ១នាក់ ជាក់ស្តែងពីបទលួចយកទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHON៦ ពណ៌ទឹកប្រាក់ ក្នុងកាបូបស្ពាយដាក់ទុកលើម៉ូតូកើតឡើងនៅចំណុចមុខផ្ទះ លេខ៥១ផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះទី ស៊ិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនផ្នែកទីផ្សារ បានតាមចាប់បានភ្លាមៗបានប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ច ។
ជនសង្ស័យ ឈ្មោះ សេង រត្ឋ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ ដោយមានការសំណូមពរ ជនរងគ្រោះសូមឲ្យសមត្ថកិច្ចចាត់កាតាមនីតិវិធី ៕ស តារា