ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង ពីបទប៉ុនប៉ងលួច (លួចយកម៉ូតូពុំបានសម្រេច )

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២១និង១៥នាទី កំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលទឹក ល្អក់ទី៣ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ជាក់ស្តែង ពីបទប៉ុនប៉ងលួច ( លួចយកម៉ូតូ ពុំ បានសម្រេច ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៩ ផ្លូវលេខ២៧១ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ភា ឧត្តម ហៅ ឧត្តម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅចល័តសួនច្បារវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សែន វិសេដ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៩ ផ្លូវលេខ ២៧១ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងដែលសមត្ថកិច្ចបានចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក Suzuki Step ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-8785 មានលេខតួ និងលេខម៉ា ស៊ីន 550646 ( ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ),ដែកសំប៉ែតសម្រាប់កាច់កម៉ូតូ០១ និងមានដងជាកូន សោរទីបលេខ8 និងកូនសោ ទូលណឺវីស ដង្កាប់ មួយចំនួន ។

មន្រ្តីនគរបាលមូលដ្ឋានខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២១:១៥នាទី ជនរងគ្រោះឈ្មោះ សែន វិសេដ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បាន ចតម៉ូតូម៉ាក Honda Scoopy ពណ៌ស-បៃតង ស៊េរី 2012 ពាក់ស្លាកលេខបាត់ដំបង 1N-9543 នៅមុខផ្ទះដោយបានចាក់សោរកត្រឹមត្រូវ ហើយចូលទៅក្នុងផ្ទះ អង្គុយហូបបាយ ពេលនោះជនសង្ស័យបានជិះម៉ូតូមក ដល់ បានចតម៉ូតូទុកចោលនៅផ្លូវចូល ហើយបានទៅធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ដោយប្រើ ប្រាស់ដែកអក្សរT កាច់បំបែកគ្រាប់សោរ បំរុងអូសចេញ តែជនរងគ្រោះក្រឡេកឃើញទាន់ បានស្ទុះចេញពីក្នុង ផ្ទះស្រែកចោរៗ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន ពេលនោះមានការអន្តរាគមន៌ពីសមត្ថកិច្ច កំពុងល្បាត បានឃាត់ខ្លួនជនសង្ស័យបានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ភា ឧត្តម ហៅ ឧត្តម កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាម ផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖