ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងនគរបាលបានឮឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ដកហូតសំភារះមួយចំនួន កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះខ្ទមបាក់បែកចាំដីឡូត៍ ផ្លូវលំ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ផាន សម្បត្តិ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ សំណង់ រស់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ទី២.ឈ្មោះ ផាន ដានី ភេទប្រុស អាយុ៣៣ឆ្នាំ មុខ របរនៅផ្ទះ រស់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

ទី៣.ឈ្មោះ គីន ចាន់ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាការពារសង្កាត់បានល្បាតក្នុងមូលដ្ធាន បានឃើញលបឆ្មក់ចូលទៅខ្ទមបាក់បែក ក៏ឃើញជនជនសង្ស័យសម្ងំជក់ថ្នាំ ទើបឃាត់តែម្តង និងរកឃើញវត្ថុតាង ឧបករណ៍កែច្នៃប្រើប្រាស់គ្រឿងញៀន និងដែលកេះចំនួន២ ។

បន្ទាប់មកប្រជាការពារសង្កាត់បាននាំខ្លួនជនសង្ស័យទាំង៣នាក់ មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រាំងសួរនាំតែម្តង។

បច្ចុប្បន្នជន សង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងបញ្ជូនមកឃុំខ្លូនបណ្តោះអាសន្ននៅផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យន ចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖