ព័ត៌មានទាន់ហេតុការណ៍៖

ពិនិត្យស្ថានីយប្រេងឥន្ធនៈក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ មានស្ថានីយមួយកន្លែងបរិមាណមិនត្រូវតាមកុងទ័រ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មន្ត្រីកាំកុងត្រូលរបស់នាយកដ្ឋានកិច្ចការ​ការពារអ្នកប្រើប្រាស់ និងបង្ការប្រការក្លែង​បន្លំបានបន្តចុះត្រួតពិនិត្យស្ថានីយប្រេង​ឥន្ធនៈមួយចំនួនទៀតនៅក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ ហើយបានរកឃើញស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលបរិមាណការលក់មិនត្រឹមត្រូវទៅតាមកុងទ័រនោះឡើយ ។

លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្ការប្រការក្លែងបន្លំដែលដឹកនាំការចុះត្រួតពិនិត្យនេះបានឲ្យថា ការត្រួតពិនិត្យនេះបានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែងដូចជាធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេងដែលបាញ់ចេញពីម៉ូទ័រតាមទំហំផ្សេងខុសគ្នាមានចំណុះ២លីត្រ, ៥លីត្រ, ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញគឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំង Super (95) និងRegular(92)។

លោក គឿន ភិរុណ បានបន្តថា ជាលទ្ធ ផលនៃការត្រួតពិនិត្យគុណភាពនិងបរិ មាណប្រេងឥន្ធនៈទៅលើស្ថានីយ៣នៅ ទីតាំងខាងលើនេះគឺស្ថានីយ២មានភាព ត្រឹមត្រូវផ្នែកបរិមាណ និងគុណភាពប្រេង ឥន្ធនៈលើកលែងតែស្ថានីយ១កន្លែងទៀត បរិមាណប្រេងខ្វះមិនត្រូវតាមលេខកុងទ័រ។ មន្ត្រីត្រួតពិនិត្យបានណែនាំឲ្យម្ចាស់ស្ថានីយនោះកែតម្រូវម៉ាស៊ីនលក់ប្រេងតាមការធ្វើព្យសនកម្មឲ្យបានត្រឹមត្រូវឡើងវិញនៅមជ្ឈ មណ្ឌលមាត្រាសាស្ត្រជាតិក្រសួងឧស្សាហ កម្ម និងសិប្បកម្ម និងសន្យាមិនឲ្យកើត មានករណីនេះសាជាថ្មីទៀតទេ។ ចំពោះថ្លៃប្រេងឥន្ធនៈរបស់ស្ថានីយទាំង៣កន្លែង គឺដាក់លក់ត្រឹមត្រូវទៅតាមសេចក្តីជូន ដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ។

លោកអនុប្រធាននាយកដ្ឋានបាន បញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេង ឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនឹង បន្តត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំង អស់ទូទាំងព្រះរាជាណាចក្រកម្ពុជាតាម លទ្ធភាពដែលអាចធើ្វបាន ហើយលោក បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះ ត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុង ត្រូលក្នុងការអនុវត្តច្បាប់ ។

លោកក៏បានផ្តល់ដំបូន្មានមួយចំនួន ដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ឲ្យ ពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ ប្រេងឥន្ធនៈដែលជាក្រុមហ៊ុនទុកចិត្តប្រើប្រាស់ឧបករណ៍លក់ប្រេងថ្មីផ្គត់ផ្គង់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែល មានគុណភាពល្អ ហើយគ្រប់ចំណុះលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់តាមដានដំណើរការនៃលេខកុងទ័រដែលត្រូវចាប់ផ្តើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយត្រូវបានតាមដានសេចក្តី ជូនដំណឹងថ្លៃប្រេងឥន្ធនៈរបស់ក្រសួង ពាណិជ្ជកម្ម១៥ថ្ងៃម្តង និងត្រូវប្រុងប្រយ័ត្នផ្នែកសុវត្ថិភាពដោយពន្លត់ម៉ាស៊ីនយាន ជំនិះពេលចូលចាក់បំពេញក្នុងស្ថានីយ ។

លោក គឿន ភិរុណ បានអំពាវនាវថា ប្រសិនបើអ្នកប្រើប្រាស់យានជំនិះជួប ហេតុការណ៍មិនប្រក្រតីកើតឡើងទាក់ទងពីបរិមាណ និងគុណភាពប្រេងឥន្ធនៈដែល បានជួបប្រទះក្នុងពេលចូលទៅចាក់ប្រេងឥន្ធនៈនៅក្នុងស្ថានីយណាមួយក្នុងរាជ ធានីភ្នំពេញ សូមទូរស័ព្ទមកលេខៈ 023 52 11 888 ៕ ហេង សូរិយា


ចែករំលែក៖