ព័ត៌មានទាន់ហេតុការណ៍៖

មហោស្រពភាពយន្តខ្នាតខ្លីនឹងឆ្លុះបញ្ចាំងពីការរីកចម្រើនពីវិស័យភាពយន្តនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ មហោស្រពភាពយន្តខ្លីចតុម្មុខឆ្នាំ២០១៧ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី៣០ ខែតុលា ឆ្នាំ២០១៧។ ចំនួនអ្នកយកភាពយន្តមកចូលរួមប្រកួតកាន់តែច្រើន បានឆ្លុះបញ្ចាំងពីសក្កដានុពលកាន់តែខ្លាំងរបស់យុវជនខ្មែរ ក្នុងការផលិតភាពយន្ត ។

ក្រុម«កុនខ្មែរកូនខ្មែរ» ដែលជាអ្នកបង្កើតកម្មវិធីខាងលើធញធ្លាប់បានទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈស្នាដៃអស្ចារ្យនានាតាំងពីឆ្នាំ២០០៩ ។ ស្នាដៃកន្លងមក រួមមានរឿង«ពេជ្រកូនភ្លោះ» «ពិព័រណ៌ភាពយន្តសម័យឆ្នាំ៦០និង៧០» «មហោស្រពសិល្បៈយុវវ័យខ្មែរ»«កុនខ្លី» «មហោស្រពភាពយន្តខ្លីចតុម្មុខ» និងគម្រោងភាពយន្តប្លែកៗដទៃទៀត ។

ឆ្នាំនេះ មហោស្រពភាពយន្តខ្លីបានប្រកាសបន្តឲ្យមានការប្រកួតប្រជែង។  កុនខ្លីទាំងអស់មិនកំណត់ប្រធានបទនិងចាប់ពី៥ទៅ៣០នាទីសម្រាប់អ្នកឈ្នះរង្វាន់ក្នុងឆ្នាំនេះ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន៤លានរៀល និងរង្វាន់ផ្សេងៗជាច្រើនទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកផលិតកម្មវិធីបានលើកឡើងក្នុងកម្មវិធីប្រកាសបើកដំណើរការ និងចាប់ផ្តើមទទួលយកភាពយន្តរបស់ផលិតករមកចូលរួមប្រកួត។

លោកជា សុខហ៊ីប្រធានមហោស្រពភាពយន្តខ្លីចតុម្មុខបានលើកបញ្ជាក់ដែរថានេះជាការចង់បង្ហាញអំពីស្នាដៃផ្សេងៗដែលទាក់ទងនិងភាពយន្ត។ ប៉ុន្តែស្នាដៃកុនខ្មែរកូនខ្មែរបានផ្តោតតែលើភាពយន្តខ្នាតខ្លីប៉ុណ្ណោះព្រោះមានភាពងាយស្រួលសម្រាប់យុវជនយើងតាមរយៈចំនុចចាប់ផ្តើមមួយ។

លោកថា”យើងចាប់ផ្តើមតាំងពីឆ្នាំ២០០៩មកដើម្បីជម្រុញឲ្យយុវជនខ្មែរចេះបង្កើតស្នាដៃថ្មីដែលជាទុនឲ្យចេះធ្វើស្នាដៃវែងអភិវឌ្ឍខ្លួនទៀត”។

លោកបន្តថា យុវជនត្រូវតែបញ្ចេញស្នាដៃប្រកបដោយភាពច្នៃប្រឌិតគឺបើមានលុយតិចក៏ធ្វើបាន ពណអត់ឧបករណ៍ច្រើនក៏ធ្វើបាន។

លោកថា នេះជាលើកទី៦សម្រាប់ឆ្នាំនេះក្រុមការងារទទួលបានរឿងពីគ្រប់ស្ថាប័នទាំងអស់ដែលមិនកំណត់ថាមានបទពិសោធន៍ឬគ្មាននោះទេប្រធានបទអ្វីក៍យើងទទួលដែរ។

លោកជា ច័ន្ទបរិបូរណ៍រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ឲ្យដឹងថាមហោស្រពភាពយន្តខ្នាតខ្លីមានសារៈសំខាន់ណាស់លើប្រព័ន្ឋស្មាតហ្វូនដែលអាចយកទៅផលិតខ្លីៗបានដែលមនុស្សអាចមើលលើទូរស័ព្ទដៃបាន។

ក្នុងការផលិតមើលតាមទូរស័ព្ទនេះពិតជាបានផ្តល់អត្ថប្រយោជន៍ក្នុងការផលិតដែលតម្រូវឲ្យយុវជនចេះផលិតរឿងចេះប្រើប្រព័ន្ឋបច្ចេកវិទ្យាទាន់សម័យ។ លោកបន្តថាភាពយន្តសំខាន់គឺគំនិតសិនព្រោះផលិតកុនខ្លះថាអត់លុយតែបើអត់លុយអត់គំនិតទៀតនោះគឺមិនល្អនោះទេ។

លោកបន្តថាការផលិតភាពយន្តខ្លីនេះបច្ចុប្បនេះមានភាពងាយស្រួលដោយសារតែប្រព័ន្ឋបច្ចេកវិទ្យាទំនើបជាងសម័យមុនៗប្រើហ្វីល។ ឆ្នាំនេះអ្វីដែលសំខាន់រាល់ភាពយន្តទាំងអស់ដែលដាក់ចូលក្នុងកម្មវិធីត្រូវយកទៅចាក់បញ្ចាំងនៅទូរទស្សន៍ជាតិកម្ពុជាដើម្បីបង្ហាញពីអ្វីដែលយុវជនយើងធ្វើបាននិងលើកទឹកចិត្តពីអ្នកនៅជុំវិញដូចជាមិត្តភក្តិ។

នេះជាការរីកចម្រើនមួយ ព្រោះយើងមិនដែលធ្វើក្នុងពេលដែលយុវជនម្នាក់សុទ្ឋតែចាប់អារម្មណ៍ហើយចង់បង្ហាញអ្វីដែលចេះដឹងជូនមហាជន៕ វឌ្ឍនា


ចែករំលែក៖