ភ្នំពេញ៖ យុវជនម្នាក់ ត្រូវនគរបាលប៉ុស្តិ៍ឃ្មួញ ចាប់ខ្លួនពីបទរំលោភសេពសន្ឋវៈលើ
អនិថិជន ជាក្មេងស្រីអាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ប្រព្រឹត្តជាក់ស្តែង កាលពីវេលា
ម៉ោង៧កន្លះ ព្រលប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិសែនសុខទី៣ សង្កាត់
សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បុរសជាប់ចោទខាងលើឈ្មោះ ហឿន សុភ័ក្ត្រ
អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅផ្ទះលេខ២៤ក្នុងភូមិសែនសុខ៣
សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប៉ូលិសបាននិយាយថា÷ នៅមុនពេលឃាត់ខ្លួនជនជាប់ចោទរូបនេះ តាមរយះការ
បំភ្លឺរបស់សាក្សី និងជនរងគ្រោះបានបញ្ជាក់ថា មុនដំបូងជនសង្ស័យឈ្មោះ ហឿន
សុភ័ក្ត្រ បានល្បួងហៅក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំជាកូនរបស់
អ្នករស់នៅផ្ទះក្បែរគ្នារំលង៤ផ្ទះឲ្យឡើងមកលើផ្ទះ ជួយញិចមុនលើផ្ទៃមុខ
ឲ្យខ្លួន។
ប៉ុន្តែបន្តិចក្រោយមក ដោយសារគេមានអារម្មណ៍ឆ្កូតៗចង់រួមភេទ
ជននេះបានឲ្យក្មេងស្រីរងគ្រោះស្រាតខោចេញ រួចយកដៃស្ទាបអង្អែលប្រដាប់
ភេទរបស់ក្មេងស្រី បន្ទាប់មក ក៏ឡើងពោបពីលើចាប់រំលោភ តែពេលនោះក្មេងស្រី
រងគ្រោះបានស្រែកយំ ហើយគាប់ជួនឈ្មោះ ហឿន ហ៊ន ជាបងបានមកដល់នៅ
ខាងក្រោមផ្ទះ បានឮសម្លេងក្មេងយំ ក៏ស្ទុះឡើងលើផ្ទះមើលឃើញជាក់ស្តែងក៏ ប្តឹងប៉ូលិសឲ្យមកអន្តរាគមន៍ចាប់ខ្លួនគេតែម្តង។
ជំហានដំបូងជននេះប្រកែកដោះសារ ប៉ុន្តែដោយសារមានសាក្សី និងចម្លើយ
បំភ្លឺរបស់កុមារីរងគ្រោះ គ្រប់គ្រាន់ ទើបរូបគេបានសារភាពថា ពិតជាបានចាប់នាង
ប៉ងរំលោភមែនតែមិនទាន់បានសម្រេចទេត្រូវគេទាន់បង្ករការភ្ញាក់ផ្អើល៕ តុង សីហា