ខេត្តស្វាយរៀងៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនក្នុងករណីករណីរក្សាទុក ឬជួញដូរនិងប្រើប្រាសដោយខុសច្បាប់នូវសារធាតញៀន។
ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
តាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា កំលាំងកងរាជអាវុធហត្ថ ក្រុងបាវិត សហការជាមួយ កំលាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការដឹកនាំសម្របសម្រួល លោកផាន់ រតនា ព្រះរាជអាជ្ញារង ខេត្តបាន ឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ។
ប្រភពបន្តថា ជនសង្ស័យទាំង២មានឈ្មោះ ឈ្មោះឡុង ថា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះឡុង ឡុក ប្រុសអាយុ២៥ ឆ្នាំដោយអ្នកទាំង២មានទីលំនៅក្រុងបាវិត។
ចំពោះ វត្ថុតាងដែលរឹបអូសបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ០១ កញ្ចប់ ទម្ងន់ ០,១១ ក្រាម និងសម្ភារប្រើប្រាសមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន