ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថ ស្រុកសន្ទុកឃាត់រថយន្ដក្រុងចំណុះ៤៥កៅអីមួយគ្រឿង ដឹកឈើប្រណឹតធ្នងនិង ឈើ សុក្រម

ចែករំលែក៖

ខេត្តកំពង់ធំ៖ មួយរយះពេលនេះ អង្កេតឃើញថា បទល្មើសដឹកជញ្ចូនអនុផលព្រៃឈើចេញពីខេត្ត សៀមរាប និង ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ មានសភាពដួចគេហែរកឋិន ចូលវត្ត តែបែរជាមន្រ្ដីដែលពាក់ព័ន្ធមួយចំនួនធំ មិនសូវ បង្រ្កាប ទោះបី រាល់ការប្រជុំ ថ្នាក់លើបានលើកឡើងថា សូមអោយមន្រ្ដីជំនាញគ្រប់ស្ថាប័នដែលពាក់ព័ន្ធរួមទាំងប្រជាពលរដ្នផងដែរ ជាក់ស្ដែង។

កាលពី ម៉ោង១និង៣០នាទីថ្ងៃទី៤កក្កដា២០១៧ កម្លាំងកងរាជអាវុធហត្ថ ស្រុកសន្ទុកចំនួន០២នាក់រថយន្ត ០១គ្រឿងដឹកនាំដោយលោក អនុសេនីយ៍ ឯក នេតចាន់សុភាព មេបញ្ញាការរងស្រុក សហការណ៍ជាមួយ កំលាំង រដ្ឋបាល ព្រៃឈើផ្នែកកំពង់ថ្ម ស្ទាក់ចាប់រថយន្តក្រុងចំណុះ45 កៅអី ០១គ្រឿង នៅចំណុច ភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ

លោក សុត ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម បានប្រាប់ក្នុងកិច្ចសម្ភាសថា ខាងមន្រ្ដីជំនាញយើងបាន សួរនាំ អ្នក បើកបររថយន្ដ រកឈ្មោះថៅកែឈើ តែពុំប្រាប់ ជា លទ្ធផល ឃាត់ខ្លួន អ្នកបើករថយន្ត ម្នាក់ឈ្មោះប៉ិល វឿន ភេទប្រុស អាយុ 44ឆ្នាំ រស់នៅ ភូមិត្រពាំង ឃុំ ល្វា ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ; រថយន្ត ក្រុង ពណ៏ខៀវ-ស ពាក់ស្លាកលេខ ភ្នំពេញ 3C – 6871; ឈើប្រណិតប្រភេទធ្នង់កូនក្រឡឹងចំនួន 77ដុំ= 0.370ម៉ែត្រគីប និង ឈើ លេខ01ប្រភេទសុក្រមចំនួន 39សន្លឹក ស្មើនិង 3.232ម៉ែ្រតគីប ប្រគល់ជូនរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្មធ្វើកាវាស់វែងនិងរក្សាទុក ចំណែកមនុស្សកំពុងកសាងសំណុំរឿងបញ្ជូនបន្ដទៅតុលាកា ចាត់ការតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖