ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកផ្នែកពេទ្យសត្វខេត្តប៉ៃលិនម្នាក់ចុះដាក់ម៉ងក្នុងស្រះទឹកគាំងបេះដូងធ្លាក់ស្រះទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តប៉ែលិន៖ បុរសម្នាក់ជាបុគ្គលិកផ្នែកពេទ្យសត្វខេត្តប៉ៃលិនម្នាក់ បានគាំងបេះដូងស្លាប់ ពេលមុនបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដល់ពាក់កណ្ដាយផ្លូវ ពេលបុរសរងគ្រោះ បាននាំប្រពន្ធទៅចុះដាក់ម៉ងនៅក្នុងស្រះទឹកជារៀងរាល់ព្រឹក ។ លុះម្តងនេះ ពេលកំពុងតែចុះដាក់ម៉ង ស្រាប់តែប្រពន្ធសុំប្ដីដាំទៅបាយនៅកន្លែងស្នាក់ការពេទ្យសត្វ ដែលនៅជិតនោះ ពេលបុរសជាជនរងគ្រោះដាក់ម៉ងរួច ក៏ជិះការុងកៅស៊ូដែលមានខ្សល់ប៉ោងមកច្រាំងវិញ ពេលជិតមកដល់ច្រាំងប្រហែល២ម៉ែត្រ សង្ស័យគាំងបេះដូងស្លាប់ ករណីនេះ គឺ ស្ត្រីជាប្រពន្ធជនរងគ្រោះសន្និដ្ឋានថា ប្ដីរបស់គាត់ឧស្សាហ៍ចុកបេះដូង។

ជនរងគ្រោះឈ្មោះ ជឿន អឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខងារបុគ្គលិកពេទ្យសត្វ ខេត្តប៉ៃលិន មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ប្រធន្ធឈ្មោះ ម៉ៅ គឹមសាន អាយុ៤៩ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅស្រុកគល់រាំង ខេត្តព្រៃវែង ។ អ្នកទាំង២នាក់ប្ដី ប្រពន្ធ រាល់ថ្ងៃរស់នៅភូមិវត្តបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមការរៀបរាប់ពីប្រពន្ទជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ រូបគាត់ និងប្ដីរបស់គាត់ បានបណ្ដើរគ្នាទៅដាក់ម៉ងនៅស្រះទឹកជារៀងរាល់ថ្ងៃ បណ្ដើរគ្នាបណ្ដើរៗ ស្រាប់តែប្ដីរបស់គាត់ពោលថា ឈឺក្បាល និងចុកទ្រូង ពេលទៅដល់មាត់ស្រះទឹកដ៏ធំមួយជម្រៅប្រហែល៦ម៉ែត្រ ទទឹង១០០ម៉ែត្រ ប្តីក៏ប្រាប់ថា គាត់ចុះដាក់ម៉ងក្នុងស្រះទឹកហើយ ក្នុងពេលនោះប្ដីរបស់គាត់ ក៏បានជិះការុងដែលមានខ្សល់ប៉ោងពេញ ទៅដាក់ម៉ង ពេលដែលប្ដីរបស់គាត់ កំពុងដាក់នៅកន្លែងស្រះ ក្នុងខណៈនោះ រូបគាត់ជាប្រពន្ធ ក៏សុំទៅដាំបាយនៅស្នាក់ការពេទ្យសត្វ ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបានបន្តថា ក្រោយពីរូបគាត់ដាំបាយរួច ក៏ដើរមកកន្លែងប្ដីដាក់មង ពេលនោះ ស្រាប់តែឃើញប្ដីរបស់គាត់ហែលទឹកសំដៅមកច្រាំង មិនដឹងអកុសលអ្វី ស្រាប់តែឃើញប្ដីប្រកាច់នៅជិតច្រាំង ក៏រត់ទៅបណ្ដើរ ស្រែកហៅឱ្យគេជួយបណ្ដើរ ក៏ចុះទៅជួយប្ដី រួចអូសប្ដីមកលើគោក ហើយក៏យកដៃសង្កត់ទ្រូង មិនឃើញមានទឹកចេញពីមាត់ បន្ទាប់មកទូរស័ព្ទហៅឱ្យអ្នកនៅជិតស្នាក់ការជួយរួចមក ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ពេលមកមន្ទីរពេទ្យខេត្ត គ្រូពេទ្យជំនាញថា ប្តីគាត់បានស្លាប់ មុនពេលដឹកមកដល់ពេទ្យទៅហើយ ។

ឥឡូវសាកសពត្រូវបានគ្រូពេទ្យជំនាញរបស់ពេទ្យបង្អែកប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕ ស សារ៉េត


ចែករំលែក៖