ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីសមត្ថកិច្ចជិត៣០ស្ថាប័នត្រូវបានគេទម្លាយថា៖ ជាប់ពាក់ព័ន្ធនិងបទល្មើសដឹកជញ្ជូនឈើឆ្លងកាត់-និងចេញពីខេត្តស្ទឹងត្រែងចាប់ពីតំលៃសេវាសំណូក៦០០០០រៀលដល់៣០០ដុល្លារក្នុងមួយឡាន(សាំយ៉ុង)បែកការណ៍ស្អុយជាងបែកពាងប្រហុក ហើយរឿងនេះត្រូវបានលាតត្រដាង ក៏ដូចជាការញាក់អារម្មណ៍ឈានដល់មានការស្ងប់ស្ងាត់មួយរយះ បែរជាប៉ុន្មានថ្ងៃនេះមានអ្នករត់ការទៅកាន់អាជ្ញាធរ សមត្ថកិច្ច ជំនាញជិត៣០ស្ថាប័ននេះឡើងវិញ អាចនឹងត្រៀមដំណើរបទល្មើសឈើឡើងវិញ ប្រសិនបើមិនមានអ្វីកើតឡើង ព្រោះតំបន់នោះបើអត់មានបទល្មើសឈើគឺដាច់បាយ(ភាសាសមត្ថកិច្ច-អាជ្ញាធរមូលដ្ឋាន)។
អ្នករត់ការរឿងនេះគឺលោកនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងឈ្មោះ គ្នី ដោយពួកគេហ៊ានធានាថាអាចដំណើរឡានដឹកឈើយកឡានសាំយ៉ុងប្រើជាមធ្យោបាយបានសុខនិងតូចតាចបន្លំជាឡានដឹកអ្នកដំណើរបាន។
មានអ្នកខ្លះលើកឡើងថា៖តំណាក់ការនេះហើយគួរតែអស់លោកជាសមត្ថកិច្ចកែខ្លួនទៅកុំពួនសម្ងំដេកប្រឹងយកលាភពីបទល្មើសឈើបំផ្លាញទំនុកចិត្តការងារពីថ្នាក់លើ?
ចាំមើលស្អែក(០៥-០៧-២០១៧)អាចដំណើរការរលូនបានទេបទល្មើសដឹកជញ្ជូនឈើខេត្តស្ទឹងត្រែង បើសមត្ថកិច្ចដ៏សំបូរស្អេកស្កះ? ហើយនឹងចង់សាកល្បងចេញឈើយប់នេះផងដែរ ខណះមានអាជ្ញាធរ សមត្ថកិច្ចខ្លះស្ងួតក្រពះធានាថាចេញទៅវាមិនអីទេ ដូច្នេះព្រឹកមិញអ្នករត់ការទៅចាត់ចែងនៅស្រុកសៀមប៉ាង(តំបន់ប្រភពប្រមូលទិញឈើ)៕ ល័ក្ស្មុី