ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជា

ចែករំលែក៖

កម្ពុជាដែលបានឆ្លងកាត់សង្រ្គាម និងការផ្លាស់ប្តូរពីរបបមួយទៅមួយ គឺបានដឹងនិងយល់ច្បាស់នូវលទ្ឋ ផលសង្រ្គាម។ ពិតណាស់ គឺកម្ពុជាឆ្អែតនឹងសង្រ្គាម។ ប្រសិនបើគ្មានសង្រ្គាម និងរបបប្រល័យពូជ សាសន៍ គឺកម្ពុជាពិតជារីកលូតលាស់យ៉ាងខ្លាំង។

ដោយសារសង្គ្រាមជាច្រើនទសវត្សកន្លងមកនេះ គឺបានបន្សល់ទុកនូវគ្រាប់មីនជាច្រើនកប់ក្រោមដី ដែលធ្វើអោយប្រជាពលរដ្ឋបានស្លាប់ និងរបួសពិការ។ ទន្ទឹមនឹងនេះ គ្រាប់មីនគឺបានរារាំងដល់ការដាំ ដុះដំណាំកសិកម្មរបស់ប្រជាពលរដ្ឋផងដែរ។

កន្លងមកគឺមាន មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា Cambodian Mines Action Center -CMAC បាន ធ្វើការបោសសំអាតគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះអោយអស់ ដើម្បីប្រជាពលរដ្ឋរស់នៅ និង ប្រកបរបរកសិកម្មដោយគ្មានការភ័យខ្លាច។ មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា មិនត្រឹមតែបោសសំអាត មីននៅកម្ពុជាទេ ប៉ុន្តែពេលនេះកំពុងជួយបោសសំអាតមីននៅប្រទេសនានា ក្រោមបេសកកម្មអង្គការ សហប្រជាជាតិផងដែរ។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា បានបង្កើតសារមន្ទីរមីន និងគ្រាប់មិនទាន់ផ្ទុះមួយដែលមានឈ្មោះថា “សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន” ដែលទទួលបាន ការគាំទ្រ និងឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សារមន្ទីរនេះមានទីតាំងស្ថិតនៅក្នុងទីបញ្ជារការស៊ីម៉ាក់ CMAC ភូមិភាគ២ ក្នុងខេត្តសៀមរាប។

សារមន្ទីរសន្តិភាពសកម្មភាពមីន គឺមានដាក់តាំងពិព័រណ៍ដូចជា រថយន្តដោះមីន គ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍រាវមីន និងគ្រឿងបន្លាស់នានា ដែលសរុបជាទឹកប្រាក់ ប្រមាណ១២លានដុល្លារ អាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។។

សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នេះក៏មានការរៀបចំដាក់បង្ហាញអំពី ប្រវត្តិសង្គ្រាម សកម្មភាព ក្នុងសង្គ្រាម ការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការអភិវឌ្ឍ ក្រោយពេលបោស សំអាតសំណល់ជាតិផ្ទុះរួច។ សារមន្ទីរនេះ គឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់យុវជន យុវតីជំនាន់ ដែលកើតមិនទាន់សង្រ្គាម ដើម្បីសិក្សាស្វែងយល់អំពីសង្រ្គាម និងផលប៉ះពាល់នានាដែលបានកើតមាន ឡើងនៅក្នុងប្រទេសយើង។

ហេតុដូច្នេះហើយ បានជាយើងត្រូវរួមគ្នាខិតខំថែរក្សាការពារសន្តិភាពអោយបានគង់វង្ស ដើម្បី យើងមានឱកាសកសាងប្រទេសអោយរីកចម្រើន។ អ្វីដែលបានកើតឡើងនៅកម្ពុជា គឺយើងមិនចង់ អោយកើតមានឡើងនៅក្នុងប្រទេសនានាឡើយ។ ទាំងកម្ពុជា និងប្រទេសក្នុងពិភពលោក គឺយើងត្រូវ ការសន្តិភាព!

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1384984574883369/” width=”600″ height=”400″ onlyvideo=”1″]

 


ចែករំលែក៖