ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ឆក់ទួរស័ព្ទជនជាតិចិនបានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យ២នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា សហការសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់បានសម្រេច តែរត់មិនរួច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង២និង៣០នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ តាម បណ្ដោយ ផ្លូវ ព្រះនរោត្តម កែងផ្លូវសម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ មានឈ្មោះ ម៉េង ហុង ភេទ ប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅមុខរបរ មិនពិតប្រាកដ និងឈ្មោះ ចាន់ សុខ ហៅក្រៅពៅម៉ាប់ ភេទ ប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅមុខរបរ មិនពិតប្រាកដ ។

រីឯជនរងគ្រោះ ជាជនជាតិចិនមានឈ្មោះ ចាង វៃ៉អុី ភេទ ប្រុស អាយុ ៤៩ឆ្នាំ មុខរបរបុគ្គលិតក្រុមហ៊ុនកន្លែង ស្នាក់នៅសណ្នាគារ Aនីកូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សាក្សីថា​មុនកើតជនរងគ្រោះជិះម៉ូតូឌុបតាមផ្លូវខាងលើ ហើយបានកាន់ទួរស័ព្ទដៃនៅដៃ ខណៈមកពេលមកដល់ចំណុចផ្លូវកើតហេតុ ជនសង្ស័យ២នាក់ជិះមូ៉តូ ១គ្រឿង ម៉ាកNEX ពណ៍ខ្មៅ អត់ពាក់ស្លាកលេខ មកពីក្រោយឆក់ទួរស័ព្ទបានហើយ តែត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាសហការសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិត តាមពីក្រោយជនសង្ស័យ ភ័យដួលមូ៉តូត្រូវកម្លាំងចាប់បាន។

ជនសង្ស័យ និងម៉ូតូត្រូវនគរបាលនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖