ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃបញ្ជូនពលករខ្មែរ តាមច្រកអន្តរជាតិប៉ោយប៉ែត៥៥៥៣ នាក់រយៈពេល៨ថ្ងៃ

ចែករំលែក៖

ប៉ោយប៉ែត៖ អាជ្ញាធរថៃបញ្ជូនពលករខ្មែរប្រុសស្រី តាមច្រកអន្តរជាតិប៉ោយប៉ែតជាង៥ពាន់នាក់រយៈពេល៨ថ្ងៃ។ នេះបេីតាមការឲ្យដឹងពីមន្ត្រីជំនាញដែលប្រចាំនៅទីស្នាក់ការ រង់ចាំទទួលពលករក្នុងផ្សារមង្គល ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

មន្ត្រីបញ្ជាក់ថា ចំពោះពលករទាំងអស់នោះគឺគិតចាប់
ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ រហូតមកទល់ថ្ងៃទី៤ ខែកក្កដា ឆ្មាំ២០១៧។ថ្ងៃទី២៨ ខែមិថុនា ឆ្មាំ២០១៧ ចំនួនពលករសរុបមាន៦៤៧នាក់ក្នុងចំណោម៦៤៧នាក់ មានស្រីចំនួន២២៧នាក់ និងកុមារ៧៩នាក់, នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ មានចំនួនសរុប៤៤៧នាក់ ស្រី១៥១នាក់កុមារ៤១នាក់, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មានចំនួនសរុប៨១៥នាក់ស្រី២៩៤នាក់ កុមារ៨៩នាក់, ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ មាន៩១១នាក់ស្រី៣៤៦នាក់ កុមារ១០៩នាក់, ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ មានចំនួនសរុប៧៣៦នាក់ ស្រី២៧២នាក់ ចំនួនកុមារ៦១នាក់, ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ចំនួនសរុបមាន៦១១នាក់ស្រី២៤០នាក់ កុមារ៥៩នាក់ និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ មានចំនួនសរុប៨៧៦នាក់ ស្រី៣០២នាក់កុមារ៥៧នាក់ និងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ចំនួនសរុប៥១០នាក់។

ចំពោះពលករ ដែលខាងភាក្គីថៃបញ្ជូនមក៥៥៥៣នាក់រយៈពេល៨ថ្ងៃនេះមិនមែនជាការចាប់របស់ភាគីថៃទេ គឺខាងក្រុមហ៊ុន ឬបរិសទ័គេឲ្យមកចុះធ្វើលិខិតឆ្លងដែនស្របច្បាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយខាងក្រុមហ៊ុនឬបរិសទ័អនុវត្តទៅតាមច្បាប់ប្រទេសគេដោយខាងក្រុមហ៊ុន ឬបរិស័ទខ្លាចទៅថ្ងៃក្រោយ ច្បាប់ប្រទេសថៃមានការតឹងរ៉ឹងពាក់ព័ន្ធនឹងជនអន្តោប្រវេស្ដិ៍ និងខ្លាចការផាកពិន័យរបស់រាជរដ្ឋាភិបាលរបស់គេ
ទើបមានការបញ្ជូនពលករទាំងនោះមកវិញយ៉ាងដូច្នេះ។

ចំពោះពលករប្រុស ស្រីទាំងនោះ ពេលបញ្ជូនមកទីតាំងទទួលពលករខាងលើហើយ អាជ្ញាធរជាមួយសមត្ថកិច្ចជំនាញមានការយកចិត្តទុកដាក់សាកសួររួមទាំងណែនាំពីផលលំបាក់នៅក្នុង
ការឆ្លងដែនខុសច្បាប់ ជាងនេះទៅទៀតក្រោយពីណែនាំអាជ្ញាធរមួលដ្ឋាននិងសមត្ថកិច្ចនៅទីនោះ បានបែងចែកច្បាស់លាស់ចំពោះពលករនៅតាមបណ្ដាខេត្តនីមួយៗ ដើម្បីកំណត់សម្គាល់ឲ្យពួកគាត់ជិះរថយន្តដល់ផ្ទះ ក្រែងមានរថយន្តខិលខូចមួយចំនួនយកគាត់ដាក់ចោលតាមផ្លូវ ព្រោះកន្លងមកមានរថយន្តឈ្នួលមួយចំនួនតូច យកពលករដាក់ចោលតាមផ្លូវ បន្ទាប់ពីវាយយកប្រាក់ដែលធ្វើការបានពីប្រទេសគេមក៕ វណ្ណា


ចែករំលែក៖