ខេត្តឧត្តរមានជ័យ៖ លោកជន់ រដ្ឋ ដែលជាមន្ត្រីនគបាលកាពារព្រំដែនលេខ៩០៥ កំពុងរងការរិះគន់ពីពលរដ្ឋរស់នៅក្នុងភូមិដងទង់ សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជយ័ថា កំពុងស្ថិតក្រោមការគំរាមកំហែងពីមន្រ្ដីនគរបាលវរះការពារព្រំដែនគោកលេខ៩០៥ម្នាក់ ឈ្មោះជន់ រដ្ឋា ប្រចាំការនៅប៉ុស្ដិ៍ដងទង់ ដែលជាឈ្មួញឈើគ្រញូងដុះស្លែ និងបានគៀងគរពលករឆ្លងដែន។
ប្រជាពលរដ្ឋ ដែលជាកម្មករឆ្លងដែនកាប់ឈើគ្រញូងសកម្មរស់នៅក្នុងភូមិដងទង់ជាច្រើននាក់ បានឲ្យដឹងកាលពីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ថា ឈ្មោះ ជន់ រដ្ឋា ដែលជាមន្រ្ដីប៉ូលិសវរះកាពាព្រំដែន៩០៥ តែងតែគំរាមកំហែងមកលើពួកគាត់ជារៀងរហូត ដោយគំរាមចាប់ ប្រសិនបើមិនបានលក់ឈើគ្រញូងឲ្យ ហើយ ពេលពួកគាត់លក់ឲ្យ គាបសង្កត់ឲ្យតំលៃថោក ដែលពួកគាត់មិនអាចទទួលយកបាន បើមិនលក់ឲ្យ ចាប់យកទាំងអស់។
ពួកគាត់បានបញ្ជាក់បន្ថែមថា ពួកគាត់បានលក់ឈើគ្រញូងឲ្យមន្ត្រីប៉ូលិសបានមួយឆ្នាំមកហើយ ដោយគាបសង្កត់អត់ឈប់ឈរ ដោយពួកគាត់ធ្វើជាកម្មករសំពាយឈើគ្រញូងជាច្រើនឆ្នាំមកហើយ បានត្រឹមម៉ាហូបរីឯឈ្មួញម្នាក់រថយន្ដពីរទៅបីគ្រឿង ម្នាក់ៗនៅតែបន្ដធ្វើបាបពួកគាត់។
មន្ត្រីនគរបាលលោកជន់ រដ្ឋាបានឲ្យដឹងតាមទូរសព្ទ័ថា លោកមិនដែលបានរកស៊ីឈើគ្រញូង និងមិនដែលគាបសង្កត់ទៅលើពលរដ្ឋណាម្នាក់ឡើយ បើគេឲ្យថ្លៃម្ហូបបន្ដិចបន្តួចពិតជាមានមែន។
សមត្ថកិច្ចប្រចាំការនៅតំបន់ខាងលើបានប្រាប់ឲ្យដឹងថា ឈ្មោះរដ្ឋា ពិតជាឈ្មួញឈើគ្រញូងជើងចាស់ តែឥឡូវមិនសូវចេញមុខប៉ុន្មាននោះទេ តែសព្វថ្ងៃគេបានប្រមូលទិញគាបសង្កត់ពលរដ្ឋក្នុងតំលៃមួយម៉ឺនរៀលក្នុងមួយគីឡូក្រាម ដែលតំលៃទីផ្សារសេរីខុសគ្នាពាក់កណ្ដាល ។ សព្វថ្ងៃមានឈ្មួញចាំទទួលទិញពីមន្រ្ដីនគរបាលឈ្មោះអ៊ីម និងឈ្មោះ ស្រីការ មកពីស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមកជួលផ្ទះប្រមូលទិញផ្ដាច់មុខ នៅភូមិដងទង់ ទាំងមូល ដោយមានខ្នងបង្អែកជាប៉ូលិស ៕ ប៉ែន នួន