ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទប្រគេនទៀនវស្សាដល់វត្តមួយចំនួននៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកភ្នំស្រួច ព្រមទាំងមន្រ្តីចុះជួយឃុំព្រៃក្មេងជាច្រើនរូបទៀតបានអញ្ជើញ ក្នុងពិធីវេរ ប្រគេនទៀនវស្សា ទេយ្យវត្ថុមានគ្រឿង ឧបភោគ បរិភោគរួមនឹងបច្ច័យមួយចំនួន ដល់វត្តក្រៀលបួស និងវត្តព្រៃក្មេង ឋិត នៅក្នុងឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ ស្ពឺ។

លោករដ្ឋលេខាធិការបានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា សម្តេចបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតមាន ការរីកចម្រើនដូចសព្វថ្ងៃ ដោយមិនខ្លាច នឿយហត់ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេស នានានៅក្នុងតំបន់និងពិភពលោក។ មិនតែ ប៉ុណ្ណោះ បានផ្តល់នូវសិទ្ធិសេរីភាពគ្រប់ បែបយ៉ាង រួមទាំងជំនឿសាសនាផងដែរ ដែលកាលពីអតីតកាល ចន្លោះឆ្នាំ១៩៧៥ រហូតដល់ ឆ្នាំ១៩៧៩ ប្រជាពុទ្ធបរិស័ទ កម្ពុជាមិនមានសិទ្ធិធ្វើបុណ្យទាននោះទេ មានតែការបង្ខំឲ្យធ្វើការងារជាទម្ងន់ ទទួល ទានមិនគ្រប់គ្រាន់ ហើយរស់នៅដោយក្តី អស់សង្ឃឹម។ តែដោយបានគុណថ្ងៃ៧មករា ១៩៧៩ ដឹកនាំដោយសម្តេចអគ្គមហាទាំង បីនៃប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា បានវាយរំលំ របបដ៏យង់ឃ្នងឲ្យរលំរលាយ ហើយបានរំដោះប្រជាជាតិ និងប្រជាជន ឲ្យមានការរស់រានសាជាថ្មីធ្វើឲ្យហេដ្ឋារចនា សម្ព័ន្ធសង្គម និងសិទ្ធិរស់រានត្រូវបានការ ពារ៕ ហេង នរិន្ទ្រ


ចែករំលែក៖