ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ត្រីភ្លាត់ស្នៀតត្រូវចរន្តភ្លើងឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់​បានទៅឆក់ត្រីជាមួយឪពុកក្មេក ប៉ុន្តែសង្ស័យភ្លាត់ស្នៀតត្រូវចរន្តភ្លើងអាគុយឆក់ខ្លួនឯងបណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ករណីនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចវាស្រែប្រាំងទំនប់ឱម៉ាល់ ភូមិបឹងក្តុល ឃុំកពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានថ្លែងប្រាប់ថា ជនរងគ្រោះឈ្មោះ កឹម យ៉ុង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល
ពិតជាស្លាប់ដោយឧបករណ៍ឆក់ត្រី ឆក់បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។
ប្រភពបន្តថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះបានចេញទៅឆក់ត្រី នៅចំណុចកើតហេតុ ជាមួយឪពុកក្មេក ដោយឆក់នៅកន្លែងផ្សេងៗពីគ្នា ។ លុះមកដល់ម៉ោងកើតហេតុ ឪពុកក្មេក ក៏បានដើររកជនរងគ្រោះជាកូនប្រសារ ដើម្បីត្រឡប់មកផ្ទះវិញ លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់នៅក្នងទឹកស្រែ ផ្កាប់មុខ ដោយមានឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួន ។ ឃើញដូច្នេះឪពុកក្មេកជនរងគ្រោះបានហៅបងប្អូនទៅលើកសពជនរងគ្រោះយកមកផ្ទះ ហើយក៏បានរាយការណ៍មកប៉ុស្តិ៍ភ្លាម ។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញបច្ចេកទេស សហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរដែលមានសមត្ថកិច្ច ចូលរួមបានពិនិត្យសាកសព និងការសន្និដ្ឋានរបស់គ្រូពេទ្យ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយឧបករណ៍ឆក់ត្រី ឆក់បណ្តាលឲ្យស្លាប់ ពិតប្រាកដមែន ។

ក្រោយពីការពិនិត្យរួចរាល់ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុ
ណ្យតាមប្រពៃណី ៕


ចែករំលែក៖