ព័ត៌មានទាន់ហេតុការណ៍៖

គង់ ច័ន្ទស្រីមុំ លក់ឡាយឡុងសម្លៀកបំពាក់ ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផានិងកុមារក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងសាច់សខ្ចីអ្នកនាង គង់ ច័ន្ទស្រីមុំ បានប្រមូលសម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនលក់ឡាយឡុងដើម្បីប្រមូលថវិកាយកទៅជួយមន្ទីរពេទ្យគន្ធ បុប្ផា។ ថវិកាជិត៨លានរៀលត្រូវបាន នាង​​ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងថ្ងៃ ខួបកំណើតរបស់នាង។

ដើម្បីអបអរសាទរដល់ថ្ងៃខួបកំណើត របស់ខ្លួន គង់ ច័ន្ទស្រីមុំ បានប្រមូលសម្លៀក បំពាក់ កាបូប ក៏ដូចជាស្បែកជើងជាច្រើនសន្ធឹកសន្ធាប់ដែលសុទ្ធសឹងតែជារបស់ ល្អៗ មានតម្លៃថ្លៃៗ ទៅដាក់លក់ឡាយឡុង នៅមុខហាង momo របស់ខ្លួនក្នុងគោល បំណងយកថវិកាដែលបានពីការលក់នោះ ទៅធ្វើអំពើមនុស្សធម៌ជាមួយនឹងស្វាមីជាទីស្រឡាញ់។ អ្នកនាង គង់ ច័ន្ទស្រីមុំ បានប្រកាសលើគណនីហ្វេសប៊ុករបស់នាងនៅមុននេះបន្ដិចថា រាល់សម្លៀកបំពាក់ កាបូប ស្បែកជើងដែលខ្លួនបានប្រមូល ដាក់លក់២ថ្ងៃមកនេះ ត្រូវបានលក់ដាច់ អស់គ្មានសល់ព្រមទាំងទទួលបានថវិកា​ច្រើនគួរសមដែរ។

ជាមួយគ្នានេះថវិកា៧,៧៧៧,០០០រៀលត្រូវបាននាងនិងស្វាមីលោក គឹម សីហា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផារួចហើយ ។ គង់ ច័ន្ទស្រីមុំ បានបញ្ជក់ផងដែរ ថា ថវិកាទាំងអស់នេះនឹងបែកចែកជាពីរ ចំណែក ដោយពាក់កណ្ដាលប្រគល់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា និង ពាក់កណ្ដាល ទៀតនឹងប្រគល់ជូនទៅក្មេងៗដែលខ្វះ ​​ខា​តថវិកាសម្រាប់ទិញសម្ភារសិក្សា។ ទង្វើនេះទទួលបានការកោតសរសើរ​យ៉ាង​ខ្លាំង​ពីទស្សនិកជនដែលសិល្បករគួរយ កគំរូតាមដើម្បីជាការចូលរួមចំណែកជួយដល់កិច្ចការងារសង្គមផងដែរ៕ វឌ្ឍនា


ចែករំលែក៖