ព័ត៌មានទាន់ហេតុការណ៍៖

សាលារាជធានីភ្នំពេញសម្រុកចាក់បេតុងកំណាត់ផ្លូវលេខ២០០៤ឲ្យរួចរាល់មុនពេលចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញដំណើរការចាក់បេ​ តុងនៅលើកំណាត់ផ្លូវលេខ២០០៤ជាប់ របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាដំណាក់កាលចុងក្រោយចាប់ពី ចំណុចអតីតបញ្ជាកន្លែងបង់ប្រាក់ទី១ ដល់​​មហាវិថីសហពន្ធ័រុស្ស៊ី ប្រវែង១.៦០០ម៉ែត្រ,ទទឹងចាប់ពី១៥ដល់១៨ម៉ែត្រទៅ តាមស្ថានភាពជាក់ស្តែង។ ពេលនេះក្រុម ការងារកំពុងសម្រុកឲ្យរួចរាល់មុនចូលឆ្នាំខ្មែរនេះ ។

គួររំលឹកថា ផ្លូវលេខ២០០៤ ឬផ្លូវ សឡា នេះមានប្រវែងសរុប៤.៦០០ម៉ែត្រ ជាផ្លូវបញ្ជៀសចរាចរណ៍ យ៉ាងសំខាន់ពី​មហាវិថីសហព័ន្ធរុស្ស៊ី ហើយកន្លងមកផ្លូវនេះត្រូវបានក្រុមហ៊ុនឯកជនវិនិយោគជាប្រភេទផ្លូវបង់ប្រាក់ B.O.T។ តែដើម្បី​សម្រាលការលំបាករបស់ប្រជាពល​រដ្ឋទ​ៅ​លើការចំណាយប្រាក់ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចលុបកិច្ច សន្យា ដោយឲ្យប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនបាច់បង់ប្រាក់និងប្រគល់ផ្លូវនេះឲ្យសាលារាជធានីភ្នំពេញជាអ្នកគ្រប់គ្រងវិញ៕ ហេង សូរិយា


ចែករំលែក៖