ព័ត៌មានទាន់ហេតុការណ៍៖

Moto G5S Plus ត្រូវបានគេរាយការណ៍ថាមានការរចនាថ្មីនិងកាមេរ៉ាប្រសើរជាងមុន

ចែករំលែក៖

ទីផ្សារសម្ភារៈសម្រាប់ Motorola Moto G5S Plus ដែលមានវត្តមាននៅពេលថ្មីៗនេះបានរកឃើញវិធីរបស់ខ្លួនជាមួយនឹង VentureBeat ហើយវាមើលទៅដូចជាម៉ូដែលរបស់ទទួលបានការ update ប្រសើរជាងមុនពីរចំនុច ។ ម៉ូដែលពិសេសនេះនឹងមានអេក្រង់ធំជាងមុនផងដែរ។ សម្រាប់ការចាប់ផ្តើមមើលទៅមិនដូច G5 និង G5 Plus នោះទេ ដែលមានស៊ុមប្លាស្ទិចទាំងអស់ដែលមានសន្លឹកដែកស្តើងស្អិតជាប់ខ្នងទូរស័ព្ទ រីឯស៊ុមរបស់ G5S Plus ត្រូវបានធ្វើពីអាលុយមីញ៉ូមស្រោបជុំវិញ ។ អេក្រង់របស់ទូរស័ព្ទនេះកើនឡើងដល់ 5.5 អ៊ីញមានទំហំជាងម៉ូដែលមុនៗ ។

ទោះយ៉ាងណាក៏ដោយការផ្លាស់ប្តូរធំបំផុតគឺការរៀបចំកាមេរ៉ារបស់ទូរស័ព្ទ។

Version ទាំងពីរនៃម៉ូដែល G5 មានកាមេរ៉ាខាងក្រោយតែ G5S Plus នឹងមានម៉ូឌុលកាមេរ៉ាខាងក្រោយពីរជាមួយឧបករណ៍ចាប់សញ្ញាកំរិត 13 មេហ្គាភិចសែលសម្រាប់រូបភាពទាំងពណ៌និងរូបភាពពណ៌ខ្មៅនិងស។ កាមេរ៉ាមុខមានទំហំដល់ទៅ 8 មេហ្គាភិចសែលពី G5 និង G5 Plus 5 មេហ្គាភិចសែល។

វាជាការគួរឱ្យភ្ញាក់ផ្អើលមួយដែល Versoin របស់ស៊េរី Moto G ថ្មីត្រូវបានចេញផ្សាយឆាប់ៗនេះ បន្ទាប់ពីម៉ូដែល G5 និង G5 Plus ប៉ុន្តែទំនងជាទូរស័ព្ទមួយក្នុងចំណោមទូរស័ព្ទមួយចំនួនទាំងនោះ ដែលត្រូវបានគេរំពឹងថានឹងត្រូវបានលើកយកមកពិភាក្សានៅព្រឹត្តិការណ៍ដែលបានប្រកាសកាលពីថ្ងៃទី 25 ខែកក្កដារបស់ក្រុមហ៊ុន Motorola ។ ម៉ូដែលដែលរំពឹងទុកផ្សេងទៀតដែលអាចជាផ្នែកមួយនៃព្រឹត្តិការណ៍នេះរួមមាន non-Plus G5 special edition , G5 Moto X4 និង Moto Z2 Force ៕ ហេង លក្ខិណា


ចែករំលែក៖