ខេត្តកំពង់ស្ពឺៈ ដោយសារតែកាហ្វេខ្មៅ១ដប ធ្វើឲ្យព្រះសង្ឃ និងតាជី យាយជី៣២អង្គ និងនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភា្លមៗ ក្រោយឆាន់ និងហូបកាហ្វេ បន្ទាប់ពីសូត្រមន្តចូលព្រះវស្សា។
ក្រោយបញ្ជូនទៅសង្គ្រោះទាំងព្រះសង្ឃ និងតាជី យាយជី មានអាការៈធូរស្បើយខ្លះហើយបន្ទាប់ពីគ្រូពេទ្យបានចាក់ថ្នាំបន្សាបជាតិពុលរួចមក។
ប្រភពមន្ត្រីនគរបាលស្រុកភ្នំស្រួចបង្ហើបថា ករណីក្អួតចង្អោរដោយសារឆាន់ និងផឹកកាហ្វេនេះកើតឡើងកាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងវត្តត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ព្រះសង្ឃ និងតាជីយាយជីដែលឆាន់ និងហូបកាហ្វេ រួចមានអាការក្អួតចង្អោរមានចំនួនរួមមានព្រះសង្ឃ ចំនួន ១៩ អង្គតាជីចំនួន១នាក់ យាយជីចំនួន៨នាក់ និងកូនសិស្សលោក៤នាក់។
ប្រភពដដែលបន្តថា ករណីនេះបានកើតឡើងនៅក្នុងពីធីសូត្រមន្តចូលព្រះវស្សានៅវត្តខាងលើពេលនោះមានឧបាសក ឧបាសិកាធ្វើភេសជ្ជៈដើម្បីប្រគេនដល់់់់ព្រះសង្ឃ និងតាជី យាយជីឆាន់ និងហូប។ ក្រោយឆាន់និងហូបកាហ្វេរួចមកស្រាប់តែទាំងព្រះសង្ឃ រួមទាំងតាជីយាយជីមានអាការៈក្អួតចង្អោរ និងល្ហិតល្ហៃអស់កម្លាំងគ្រប់អង្អនាក់ បន្ទាប់ពីកើតមានហេតុការណ៍ក្អួតចង្អោររួចមកទាំងព្រះសង្ឃ និងតាជី យាយជី ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ។
ព្រះសង្ឃ និងតាជី យាយជី ព្រមកូនសិស្សស្នាក់នៅវត្ត ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រហូតមកដល់ពេលនេះព្រះសង្ឃរួមទាំងតាជី យាយជី និងកូនសិស្សលោកមានអាការៈធូរស្បើយខ្លះៗហើយមិនមានប៉ះពាលដល់អាយុជីវិតឡើយ ។
យ៉ាងហោចណាស់ព្រះសង្ឃ និងតាជីយាយជី៣២ អង្គនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភា្លមៗ ក្រោយឆាន់ និងហូបកាហ្វេបន្ទាប់ពីសូត្រមន្តចូលព្រះវស្សា។ ក្រោយបញ្ជូនទៅសង្គ្រោះទាំងព្រះសង្ឃ និងតាជី យាយជីមានអាការៈធូរស្បើយខ្លះហើយ បន្ទាប់ពីគ្រូពេទ្យបានចាក់ថ្នាំបន្សាបជាតិពុលរួចមក។
ប្រភពមន្ត្រីនគរបាលស្រុកភ្នំស្រួចបង្ហើបថាករណីក្អួតចង្អោរដោយសារឆាន់និងផឹកកាហ្វេនេះកើតឡើងកាលពីយប់ថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៧ នៅក្នុងវត្តត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ព្រះសង្ឃ និងតាជី យាយជីដែលឆាន់ និង ហូបកាហ្វេ រួចមានអាការះក្អួតចង្អោរមានចំនួនរួមមាន ព្រះសង្ឃ ចំនួន ១៩អង្គ តាជីចំនួន០១នាក់ យាយជីចំនួន៨នាក់ និងកូនសិស្សលោក៤នាក់។
ប្រភពដដែលបន្តថា ករណីនេះបានកើតឡើងនៅក្នុងពីធីសូត្រមន្តចូលព្រះវស្សានៅវត្តខាងលើ ពេលនោះមានឧបាសក ឧបាសិកាធ្វើភេសជ្ជៈដើម្បីប្រគេនដល់់់់ព្រះសង្ឃ និងតាជី យាយជីឆាន់និងហូប។ ក្រោយឆាន់ និងហូបកាហ្វេរួចមក ស្រាប់តែទាំងព្រះសង្ឃ រួមទាំងតាជី យាយជីមានអាការៈក្អួតចង្អោរ និងល្ហិតល្ហៃអស់់់់កម្លាំងគ្រប់អង្អ នាក់ បន្ទាប់ពីកើតមានហេតុការណ៍ក្អួតចង្អោររួចមក ទាំងព្រះសង្ឃ និងតាជី យាយជីត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ។
ព្រះសង្ឃ និងតាជី យាយជី ព្រមកូនសិស្សស្នាក់នៅវត្ត ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រហូតមកដល់ពេលនេះព្រះសង្ឃរួមទាំងតាជីយាយជី និងកូនសិស្សលោកមានអាការៈធូរស្បើយខ្លះៗហើយមិនមានប៉ះពាលដល់អាយុជីវិតឡើយ ៕ សេនាស័ក្តិ