ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ និងថ្នាំញៀន៨កញ្ចប់តូចត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចអន្តរាគមន៍ នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទល្មើស កុំឲ្យកើតមានឡើង បានឃាត់ជនសង្ស័យម្នាក់ ឆែកឆេររកឃើញថ្នាំញៀនចំនួន៨កញ្ចប់តូច។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១៧ ចំណុចផ្លូវលំភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ បញ្ញា ហេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចអន្តរាគមន៍ នៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមានឡើង។ លុះដល់ម៉ោងកើតហេតុ ផ្លូវលំភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក៏ឃើញជនសង្ស័យខាងលើកំពុងឈរជាមួយមនុស្សស្រីម្នាក់ទៀត ហើយកម្លាំងមានការសង្ស័យឈប់ចុះដើម្បីសាកសួរ តែជនសង្ស័យប្រាស់រត់បាត់ម្នាក់ជាមនុស្សស្រី ហើយកំលាំងបានឃាត់ជនសង្ស័យឈ្មោះ បញ្ញា ហេង និងឆែកឆេររកឃើញម្សៅក្រាម ពណ៌សថ្លាចំនួន៨កញ្ចប់ថង់តូចនៅនឹងខ្លួនរបស់ជនសង្ស័យ។

ក្រោយមកកម្លាំងបានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបញ្ចូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ន នៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖