ព័ត៌មានទាន់ហេតុការណ៍៖

ហិង្សាដោយចេតនាសមត្ថកិច្ចឃាត់ខ្លួន២នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជនពីរនាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៧ វេលាម៉ោង១៦ ពាក់ព័ន្ធករណីហិង្សា ដោយចេតនា ។

សមត្ថកិច្ចឲ្យដឹងថា ក្មេងទំនើង២នាក់ ឈ្មោះ ញឺក សារិទ្ធ ភេទប្រុស អាយុ២០ឆ្នំា ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ និងឈ្មោះ មឿង សាមាន ភេទប្រុស អាយុ២០ឆ្នំា ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ អ្នកទាំងពីរមានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជនសង្ស័យបានធ្វើសកម្មភាពដេញវាយគ្នាតាមទីសាធារណៈ តែមិនបង្កគ្រោះថ្នាក់នោះទេ ជាមួយគ្នានេះ សមត្ថកិច្ចដកហូតសម្ភាររួមមាន
ដាវសាំម៉ូរ៉ៃ១ដើម និងកាំបិតផ្គាក់១ដើម ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី ៕ សាយប៉ូច


ចែករំលែក៖