ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២ផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកគ្រឿងញៀនខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក បន្តចុះបង្រ្កាបគ្រឿងញៀន នៅប្លុកបឹងកក់ផ្លូវរថភ្លើងដែលជាទីកន្លែងសំបូរទៅដោយក្រុមសង្គមងងឹតផ្តុំគ្នា ចែកចាយ និងជក់គ្រឿងញៀន ជាលទ្ធផលឃាត់ខ្លួនមនុស្ស២នាក់ រួមទាំងថ្នាំញៀនជាច្រើនកញ្ចប់ ។

ករណីទី១ បានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅ ចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្សយ័ត្រូវឃាត់ខ្លួនឈ្មោះ ឡន បញ្ញាសក្តិ័ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ( ឃាត់ខ្លួន) ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ វត្ថុតាងចាប់យក
ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន១៤កញ្ចប់( ដប់កញ្ចប់តូច និងបួនកញ្ចប់ធំ), កំប៉ុងហ្គាសមានដាក់ក្បាលបញ្ឆេះ០១, ដែកកេះចំនួន០៣, ដបចោះគំរបដាក់ទុយោចំនួន០១, ថង់ផ្លាស់ស្ទិចមួយចំនួន, ប្រអប់ដែកចំនួន០១, ទូរសព្ទ័ដៃចំនួន០២គ្រឿង ។

ករណីទី២ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០១៧ នៅ ចំណុចផ្លូវរថភ្លើង ភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្សយ័ត្រូវឃាត់ខ្លួនឈ្មោះ វ៉ាន់ សត្យា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ វត្ថុតាងចាប់យក-ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿង ញៀនចំនួន០២កញ្ចប់តូច(ពីរកញ្ចប់តូច) ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖