ខេត្តតាកែវ ៖ បុរស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្តាប់ពីបានប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួនក្រោយដឹងថា ប្រពន្ធមានប្រុសថ្មី។ ករណីឃាត់ខ្លួនជនដៃដល់នេះនគរបាលធ្វើឡើងកាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីយប់ ស្ថិតនៅភូមិ ក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ជុន សុខុន អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ។ ចំណែកប្រពន្ធឈ្មោះ អ៊ូក ចាន់ អាយុ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុជាមួយគ្នា ។
របាយការណ៍ដដែលបានបញ្ជាក់ថា មុនពេលកើតហេតុបុរសជាប្តីបានផឹកស្រាស្រវឹង ហើយបានរករឿងប្រពន្ធថា មានប្រុសថ្មីឈានទៅដល់ការ ឈ្លោះប្រកែកគ្នារហូតដល់បុរសជាប្តីយកយកកាំបិតកាប់ចំក្បាលហូរឈាមស្រោចខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ និងអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
តាមប្រភពព័ត៌មានពីអ្នកជិតខាង បានអះអាងថា ប្រពន្ធជនដៃដល់ពិតជាមានសហាយស្មន់ប្រាកដមែន ហើយនៅពេលប្តីដឹងរឿងក៏ឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើអំពើហិង្សាតែម្តង។
បច្ចុប្បន្នជនដៃដល់ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមច្បាប់។
ទាក់ទិននឹងការមានសហាយស្មន់របស់ប្រពន្ធជនដៃដល់នោះ នគរវត្តមិនអាចរកការបកស្រាយពីស្ត្រីរងគ្រោះបានទេ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ៕ ភ្នំដា