ព័ត៌មានទាន់ហេតុការណ៍៖

ជប់លៀងបងទើបមកពីប្រទេសថៃទុកម៉ូតូមុខបន្ទប់ ចោរលួចបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានមកជួបជុំបងប្អូន ដែលទើបមកពីធ្វើការនៅប្រទេសថៃ ហើយនាំគ្នាផឹកស៊ីដោយទុកម៉ូតូនៅមុខបន្ទប់ ខណៈកំពុងតែផឹក ស្រាប់តែក្រឡេកមើលម៉ូតូមិនដឹងបាត់ទៅណា ទើបបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ បន ម៉េងកែវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ កំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ម៉ូតូដែលជនសង្ស័យ លួច ម៉ាកឌ្រឹសង សេរ៊ី២០១៦ ពណ៌ខ្មៅ ពាក់ស្លាក់ ភ្នំពេញ-7505។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់បានមកលេងបន្ទប់ជួលពូរបស់ខ្លួននៅភូមិកើតហេតុខាងលើ ដែលបងប្អូនទើបមកពីប្រទេសថៃ ហើយបាននាំគ្នាទិញស្រាបៀរមកផឹក។

ជនរងគ្រោះបានបញ្ជាក់ថា បានទុកម៉ូតូនៅមុខបន្ទប់ជួលហើយផឹកនៅក្នុងបន្ទប់ ហើយពួកគាត់ផឹកជាមួយបងប្អូនមានគ្នា៤នាក់ដោយផឹកស្រាបៀរកម្ពុជាអស់ចំនួន១កេះហើយកំពង់ផឹកសីុៗស្រាប់តែប្រើប្អូនជីមួយស្រីអោយទៅទិញសាច់ក្លែមបន្ថែម ហើយអោយសោម៉ូតូរបស់អោយប្អូនស្រីជីដូនមួយទៅទិញ ពេលនោះប្អូនជីដូនមួយរកម៉ូតូមិនឃើញហើយស្រែកសួរទៅបងថា ម៉ូតូមួយណា បងឆ្លើយថា ម៉ូតូសេរ៊ី ២០១៦ ដែលនៅខាងមុខគេនឹង ហើយប្អូនស្រីប្រាប់ថា មិនឃើញទេ ហើយជនរងគ្រោះបានមកមើលម៉ូតូរបស់ខ្លួន ស្រាប់តែត្រូវជនសង្ស័យលួចទៅបាត់។

ប្រភពពីជនរងគ្រោះបានបន្តទៀតថា ម៉ូតូរបស់គាត់បានដាក់លេខសម្ងាត់ផងដែរ បើជិះក៏ជិះមិនកើតដែរ ហើយបាននាំគ្នាដើររកហើយសួរនាក់ជិតខាង ជិតបន្ទប់ដោយឆ្លើយថា គេឃើញជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកស្មាសពណ៌ខ្មៅ ដោយជិះសណ្តោងគ្នាហើយពួកគាត់ស្មាន់ថា ជាម៉ូតូបែកកង់ហើយយកទៅប៉ះ មិនដឹងជាចោរទេ។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក់បណ្តឹងនៅប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ៕ សុខាសែនជ័យ


ចែករំលែក៖