ព័ត៌មានទាន់ហេតុការណ៍៖

សុំលេខទូរស័ព្ទណាត់ដើរលេងនាំចូលក្លឹបបង្អកស្រា រួចនាំមករំលោភបានសម្រេចស្អែកឡើងជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ÷ បុរសម្នាក់ ត្រូវបាននារីជាសង្សារប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនចោទពីបទ
ចាប់រំលោភសេពសន្ធវៈ រហូតបានសំរេច កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ឈ្មោះ អួន ហុង ភេទប្រុស អាយុ២៥ឆ្នាំ ជាសិស្សរៀនភាសាកូរ៉េ ស្នាក់នៅផ្ទះជួលក្នុងភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាជនជាប់ចោទនៅក្នុងការចាប់រំលោភនារីភេទខាងលើ។

លោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្ត៍នគរបាលសង្កាត់ទឹកថ្លា បានរាយការណ៍ថា÷ ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងតាមបណ្តឹងរបស់ក្រុមគ្រួសារនាងរងគ្រោះ ឈ្មោះ ឌ. ម.ស. អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរស្នាក់នៅផ្ទះជួលក្នុងភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពត៌មានផ្លូវការពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា÷ រវាងភាគីទាំង២បន្ទាប់ពីធ្វើការសាកសួររកហេតុផលរួចមក គឺកន្លងមកភាគីខាងបុរសពីមុនមកធ្លាប់បានជួលផ្ទះស្នាក់នៅក្បែរគ្នា ស្គាល់រាប់អានគ្នាធម្មតាជាមួយនាង ប៉ុន្តែរយះពេល៥ឆ្នាំក្រោយមក ក៏បានផ្លាស់ប្តូរទីលំនៅផ្ទះជួលឆ្ងាយពីនាងបន្តិច តែភូមិក្បែរគ្នា។ នៅវេលាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ភាគីខាងស្រីបានដឹកក្មួយចេញពីសាលារៀននៅក្បែរផ្ទះខាងបុរស ហើយភាគីខាងបុរសឃើញបានមកសុំលេខទូរស័ព្ទរបស់នាង។

នៅវេលាម៉ោង៦ល្ងាចថ្ងៃ០៩ ខែកក្កដា ឈ្មោះ អួន ហុង បានទូរស័ព្ទមកបបួលនាង ទៅដើរលេងនៅកោះពេជ្រ នាងក៏ព្រម ហើយបន្ទាប់ពីត្រឡប់មកពីកោះពេជ្រក៏បាន នាំនាងចូលក្លឹបផឹកស្រាបៀរ(ប៊ីយែរ) រាំរែកសប្បាយ ពេលនាងស្រវឹង និងយប់ជ្រៅទើបនាំនាងត្រឡប់មកផ្ទះវិញដោយចាប់នាងរំលោភសេពសន្ធវៈបានសម្រេចបំណង។ លុះព្រឹកឡើងជូននាងទៅធ្វើការ ប៉ុន្តែពេលត្រឡប់មកផ្ទះវិញនាងយំ ទើបអ៊ំស្រីសួរនាំដឹងរឿង ទើបប្តឹងសមត្ថកិច្ចអោយមកឃាត់ខ្លួនល្បួងតាមទូរស័ព្ទអោយណាត់មកជួបនៅក្នុងវត្តទឹកថ្លា។

ប៉ូលិសបានសំរេចចាប់ឃុំខ្លួនជនជាប់ចោទតាមបណ្តឹងរបស់នាងរងគ្រោះ បញ្ជូនទៅតុលាការ ដោយសារតែខាងបុរសមិនបានចូលចែរចូវស្តីដណ្តឹងនាងតាមផ្លូវច្បាប់ចូលចិត្តធ្វើអំពើមិនគប្បីខុសប្រពៃណី ពោលគឺមានចេតនាមិនល្អចំពោះនាងមិនយកធ្វើប្រពន្ឋ មិនចេះទទួលខុសត្រូវ៕ តុង សីហា


ចែករំលែក៖