ព័ត៌មានទាន់ហេតុការណ៍៖

កំពុងនាំគ្នាសេពថ្នាំញៀនត្រូវសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ÷ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ត៍ នៅសង្កាត់ឃ្មួញឃាត់ខ្លួន
ខណៈពេលពួកគេកំពុងតែនាំគ្នាសម្ងំសេព(ជក់)ថ្នាំញៀន នៅក្នុងបន្ទប់ផ្ទះជួល
មួយកន្លែង ស្ថិតក្នុងភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលា
ម៉ោង១៦និង៥០នាទី ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

លោក ញាណ នន នាយប៉ុស្ត៍នគរបាលរដ្ឋបាលឃ្មួញ បានរាយការណ៍ថា÷ ប្រជា
ជន បានរាយការណ៍មកសមត្ថកិច្ចថា មានបុរសមួយក្រុមកំពុងតែនាំគ្នាប្រើប្រាស់
(ជក់)ថ្នាំញៀននៅចំណុចផ្ទះជួលមួយកន្លែងនៅក្នុងភូមិសែនសុខទី៥ភ្លាមៗនោះលោកក៏បានដឹកនាំកម្លាំង ទៅបង្ក្រាបឃើញពួកគេកំពុងតែសេពថ្នាំញៀននៅក្នុងបន្ទប់ផ្ទះជួលដូចបណ្តឹងប្រជាពលរដ្ឋក្បែរខាងមែន ទើបឃាត់ខ្លួនពួកគេទាំង២នាក់តែម្តង។

ជនទាំង២នាក់នោះ ១ឈ្មោះ ខាត់ រឿង អាយុ២០ឆ្នាំ គ្មានមុខរបរដូចគ្នាមានទីលំនៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ។ទី២ឈ្មោះ វៀង ចាន់សាង អាយុ៤៧ឆ្នាំ គ្មានមុខរបរស្នាក់នៅផ្ទះជួល ចំណុចកើតហេតុ ។

ប៉ូលិសនិយាយថា÷ នៅក្នុងការបង្ក្រាបនេះ ពុំមានបន្សល់វត្ថុតាងថ្នាំញៀនទេគឺបន្សល់ទុកតែឧបករណ៍សំរាប់សេពតែប៉ុណ្ណោះ ហើយបាននាំខ្លួនពួកគេបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីត្រួតពិនិត្យទឹកនោម លទ្ឋផលមានផ្ទុកសារធាតុញៀន ទាំងអស់គ្នាទើបឃុំខ្លួនពួកគេនៅទីនោះតែម្តង៕ តុង សីហា


ចែករំលែក៖